បាល់ទាត់អន្តរជាតិ
Liverpool និង Barcelona កំពុងចាប់អារម្មណ៍លើខ្សែបម្រើវ័យក្មេងមួយរូបរបស់ក្លឹប Las Palmas
ក្លឹបហង្សក្រហម Liverpool កំពុងត្រៀមប្រជែងជាមួយ Barcelona ក្នុងការចុះហត្ថលេខាលើកីឡាករឆ្នើមរបស់ក្លឹប Las Palmas គឺកីឡាករ Alberto Moleiro។ ខ្សែបម្រើរូបនេះក៏ជាគោលដៅសម្រាប់ក្លឹប Aston Villa ផងដែរ ដែលតម្លៃផ្ទេរត្រូវបានគេដឹងថា ច្រើនជាង 25 លានអឺរ៉ូ។
យោងតាមរបាយការណ៍របស់ Mundo Deportivo បានឲ្យដឹងថា Barcelona, Liverpool និង Aston Villa គ្រោងនឹងព្យាយាមចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិអេស្ប៉ាញដែលមានវ័យទើបតែ 19 ឆ្នាំនៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លឹបអ្នកមានបុណ្យ Barcelona គឺជាក្លឹបមួយដែលបានចាប់អារម្មណ៍លើ Alberto Moleiro មុនគេ បន្ទាប់ពីតារាឆ្នើមរូបនេះបានបង្ហាញភាពលេចធ្លោរគួរឲ្យចាប់អារម្មណ៍នៅក្នុងលីគរដូវកាលនេះ។
យ៉ាងណាមិញ Liverpool ចង់បណ្ដុះបណ្ដាលខ្សែបម្រើរូបនេះ ដើម្បីជាអនាគតដ៏វែងឆ្ងាយរបស់ក្លឹប ហើយពួកគេបានមើលឃើញថា កីឡាកររបស់ Las Palmas រូបនេះ នឹងមានទម្រង់លេងដ៏ល្អឥតខ្ចោះទៅថ្ងៃក្រោយ។ ក្លឹបហង្សក្រហមត្រូវបានគេដឹងថា នឹងដាក់ដេញថ្លៃជាមួយនឹងទំហំទឹកប្រាក់ដូចជា Barcelona ដែលធ្លាប់បានដេញថ្លៃ Moleiro ដែរ គឺតម្លៃ 25 លានអឺរ៉ូ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ3 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha