បាល់ទាត់អន្តរជាតិ
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
ខ្សែបម្រើឆ្នើម Alex Baena របស់ក្លឹប Villarreal ថ្មីៗនេះបាននិយាយជាសារធារណៈថា ខ្លួនមានក្ដីសុបិនចង់ក្លាយជាកីឡាកររបស់ Barcelona នាថ្ងៃណាមួយ ក្នុងពេលអនាគត។ យ៉ាងណាមិញ បច្ចុប្បន្នកីឡាករវ័យ 22 ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកជាកីឡាករឆ្នើមមួយរូបផងដែរប្រចាំលីគកំពូលរបស់អេស្ប៉ាញ (La Liga)។
យោងតាមសម្ដីរបស់ Alex Baena ដែលបានដកស្រង់ដោយ Fabrizio Romano បានឲ្យដឹងថា៖ “ខ្ញុំចង់លេងឲ្យ Barcelona! វាគឺជាសុបិនដ៏ធំបំផុតមួយរបស់ខ្ញុំ។ ខ្ញុំយល់ថា ពួកគេជាក្រុមល្អបំផុតក្នុងពិភពលោក”។ ដោយឡែក Alex Baena ក៏បានបង្ហាញឲ្យដឹងផងដែរថា ក្លឹប Villarreal នឹងព្រមឲ្យគាត់ចាកចេញលុះត្រាណាតែបានសំណើរនៃការដេញថ្លៃ 60 លានអឺរ៉ូ។
គួររំលឹកផងដែរថា Alex Baena គឺជាកីឡាករដែលប្រសូត្រចេញពីយុវជនថ្នាលរបស់ក្លឹប Villarreal ហើយបច្ចុប្បន្នគេបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់ក្លឹបរបស់ខ្លួន។ មួយរយៈចុងក្រោយនេះ ក៏មានក្លឹបមួយចំនួនបានចាប់អារម្មណ៍លើទម្រង់លេងរបស់គេផងដែរ ជាពិសេសក្លឹបនៅអង់គ្លេស Aston Villa។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ3 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!