បាល់ទាត់អន្តរជាតិ
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
នៅម៉ោង 2 រំលងអាធ្រាតនេះក្លឹបយក្សអាឡឺម៉ង់ Bayern Munich នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid ក្នុងការប្រកួតជើងទី 1 នៃក្របខណ្ឌ UEFA Champions League វគ្គ 4 ក្រុមចុងក្រោយ។ យ៉ាងណាមិញពួកគេនឹងត្រូវជួបគ្នាជាថ្មីម្ដងទៀត ដែលជាការប្រកួតជើងទី 2 នៅ 10 ថ្ងៃបន្ទាប់។
សូមរំលឹកផងដែរថា Real Madrid ដែលជាអធិរាជនៅនៃក្របខណ្ឌ UCL បានឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តនេះបន្ទាប់ពីបានយកឈ្នះ Manchester City តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីចុងម៉ោង ខណៈដែល Bayern Munich បានទម្លាក់ Arsenal នៅវគ្គ 8 ក្រុមចុងក្រោយផងដែរ។
នៅក្នុងសន្និសិទ្ធិសារព័ត៌មានមុនការប្រកួតមកដល់ គ្រូបង្វឹករបស់ Bayern Munich លោក Thomas Tuchel បាននិយាយថា៖ “ការប្រកួតរវាងក្រុមទាំង 2 នេះ មានអារម្មណ៍ថាដូចជាវគ្គផ្តាច់ព្រ័ត្រ ហើយវិធីសាស្រ្តរបស់ខ្ញុំនឹងរៀបចំសម្រាប់វគ្គផ្តាច់ព្រ័ត្រ។… យើងនឹងបញ្ចេញឲ្យអស់នូវអ្វីៗគ្រប់យ៉ាងក្នុងរយៈពេល 90 នាទី ដើម្បីឈ្នះការប្រកួតនេះ”។
ដោយឡែកសម្រាប់លោក Carlo Ancelotti ក៏បាននិយាយដែរថា៖ “យើងលេងទល់នឹងគូប្រកួតដែលមានអាវុធ, គុណភាព និងកម្លាំងខ្លាំង។ យើងត្រូវតែការពារឲ្យបានល្អ និងជៀសវាងការវាយបក។ យើងត្រូវតែលេងប្រកួតដោយភាពពេញលេញបំផុត។ យើងសប្បាយចិត្តណាស់ដែលបានមកដល់ទីនេះ…”។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ3 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
-
បាល់ទាត់អន្តរជាតិ3 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ