បាល់ទាត់អន្តរជាតិ
ក្លឹបយក្សមួយ ចង់ចុះហត្ថលេខានាំយក Cristiano Ronaldo ត្រឡប់ទៅ Premier League វិញ

អតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា កំពុងទទួលបានសំណើរពីក្លឹបមួយនៅ Premier League ដើម្បីនាំយកគាត់ពីអារ៉ាប៊ីសាអូឌីតទៅទឹកដីអង់គ្លេសវិញ។
យោងតាមរបាយការណ៍ពី El Nacional បានអះអាងថា កាពីតែនក្រុមរបស់ក្លឹប Al-Nassr រូបនេះ អាចមានឱកាសវិលត្រឡប់ទៅកាន់ការប្រកួតប្រជែងនៅតំបន់អឺរ៉ុបវិញ ដោយចូលរួមជាមួយក្លឹប Newcastle United ក្នុងក្របខ័ណ្ឌ Premier League នៅដើមឆ្នាំ 2024 ខាងមុខនេះ។
Cristiano Ronaldo បានចាកចេញពីទឹកដីអង់គ្លេស ក្នុងខែវិច្ឆិកា ឆ្នាំ 2022 បន្ទាប់ពីបញ្ចប់កុងត្រាជាមួយ Manchester United។ បន្តមកទៀតគាត់បានចូលរួមជាមួយក្លឹបយក្សអារ៉ាប៊ីសាអូឌីត Al-Nassr ក្នុងខែមករា ឆ្នាំ 2023។
អតីតតារាឆ្នើមរបស់ក្លឹប Juventus និង Real Madrid រូបនេះមានទម្រង់លេងគួរឲ្យចាប់អារម្មណ៍ខ្លាំងនៅ Al-Nassr ដោយស៊ុតបញ្ចូលទីបាន 24 គ្រាប់ ក្នុងការបង្ហាញខ្លួន 24 ប្រកួត នៅ Saudi Pro League គិតចាប់តាំងពីគាត់បានទៅដល់ទីនោះ។ សមត្ថភាពរបស់តារាជើងចាស់រូបនេះនៅ Saudi Pro League បានទាក់ទាញភ្នែករបស់ម្ចាស់ក្លឹប Newcastle United ហើយឥឡូវនេះមានការអះអាងថា Cristiano Ronaldo អាចនឹងត្រឡប់ទៅមកការប្រកួតប្រជែងកម្រិតកំពូលនៅតំបន់អឺរ៉ុបវិញ។
ប្រភព: Dailypost NG