បាល់ទាត់អន្តរជាតិ
ខ្លះៗអំពីការប្រកួតរវាង PSG និង Dortmund នៅរំលងអាធ្រាតនេះ!!!
ទោះបីជា Paris Saint-Germain បានឈ្នះជើងឯក Ligue 1 ជាលើកទី 12 ក្នុងប្រវត្តិសាស្ត្រក្លឹបរបស់ខ្លួនកាលពីថ្ងៃអាទិត្យនេះក៏ដោយ ក៏ពួកគេតែងតែមានគោលដៅជាចំបងលើពានរង្វាន់ UEFA Champions League ព្រោះវាជាពានមួយដែលក្លឹបយក្សបារាំងមួយនេះ មិនធ្លាប់ឈ្នះសោះ។
នៅម៉ោង 2 រំលងអាធ្រាតនេះក្លឹបយក្សបារាំង PSG នឹងធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Borussia Dortmund ដែលជាការប្រកួតជើងទី 1 នៃក្របខណ្ឌ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត។ យ៉ាងណាមិញពួកគេនឹងត្រូវជួបគ្នាជាថ្មីម្ដងទៀត ដែលជាការប្រកួតជើងទី 2 នៅ 10 ថ្ងៃបន្ទាប់។
PSG បានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័តរបស់ខ្លួន បន្ទាប់ពីទម្លាក់ Barcelona នៅវគ្គ 8 ក្រុមចុងក្រោយ។ ការប៉ះជាមួយ Borussia Dortmund នៅពេលនេះ PSG ហាក់ដូចជាមានសង្ឃឹមខ្ពស់ ក្នុងការឈ្នះប្រកួតដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត ខណៈដែលកាលពីប្រកួតវគ្គចែកពូលក្រុមទាំង 2 ធ្លាប់បានជួបគ្នារួចហើយ ហើយ Dortmund លេងមិនឈ្នះ PSG ទេ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar