Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ PSG ប្រាប់​ឲ្យ​ក្លឹប​របស់​ខ្លួន​បន្ត​កុងត្រា​ថ្មី​បន្ថែម​ទៀត​ដល់ Vitinha

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​យក្ស​បារាំង PSG លោក Luis Enrique កំពុង​ពេញ​ចិត្ត​ជា​ខ្លាំង​លើ​ទម្រង់​លេង​របស់​ខ្សែបម្រើ Vitinha ហើយ​បាន​​ប្រាប់​ក្លឹប​របស់​ខ្លួន​ឲ្យ​បន្ត​កុងត្រា​ថ្មី​បន្ថែម ដើម្បី​រក្សា​ទុក​កីឡាករ​ឆ្នើម​រូប​នេះ​ជា​ច្រើន​រដូវកាល​ទៀត​ជាមួយ​ក្រុម​របស់​ខ្លួន (នេះ​តាម​ប្រភព​ដែល​បាន​អះអាង​ដោយ​លោក Fabrizio Romano)។

កាល​ពី​ពេល​ថ្មីៗ​នេះ​លោក Luis Enrique បាន​និយាយ​សរសើរ Vitinha ថា៖ “គាត់​ (Vitinha) ស្ថិត​ក្នុង​ចំណោម​ខ្សែបម្រើ​​ល្អ​បំផុត​ក្នុង​ពិភពបាល់ទាត់។ គាត់​ធ្វើ​បាន​ល្អ​ណាស់ រដូវកាលនេះ ជា​រដូវកាល​ដ៏អស្ចារ្យ​របស់​គាត់។ Vitinha អាច​រក​គ្រាប់​បាល់​បាន ប៉ុន្តែ​គាត់​បាន​ពង្រឹង​ច្រើន​លើ​ការ​បម្រើ​ការពារ ហើយ​គាត់​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ដែល​ក្រុម​របស់​យើង​មាន”។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ Vitinha បាន​ចូលរួម​ជាមួយ PSG ដោយ​ផ្ទេរ​ពី​ក្លឹប Porto នៅ​រដូវ​ក្តៅឆ្នាំ 2022 ជាមួយ​នឹង​តម្លៃ​ខ្លួន 42 លានអឺរ៉ូ។ រដូវកាល​នេះ Vitinha បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​ម្នាក់ ក្រោម​ការ​ដឹកនាំ​របស់​លោក Luis Enrique។ កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ បាន​ចូលរួម​ចំណែក​ដោយ​ស៊ុត​បញ្ចូលទី​បាន 9 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 5 ដង ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន 42 ប្រកួត។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២