បាល់ទះ
តើអ្នកដឹងទេថា ប្រទេសណាដែលលេងបាល់ទះខ្លាំងជាងគេនៅលើពិភពលោក?
ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះជាច្រើនប្រហែលជាចង់ដឹងមិនខានថា តើប្រទេសណាដែលលេងបាល់ទះខ្លាំងជាងគេលើពិភពលោក។ ថ្ងៃនេះ ក្រុមការងារយើងនឹងបង្ហាញពីចម្លើយនៃចម្ងល់មួយនេះ។ ស្ថិតិរបស់ FIVB បានបង្ហាញពីចំណាត់ថ្នាក់នៃក្រុមជម្រើសជាតិដែលលេងបាល់ទះផ្នែកបុរសល្អបំផុតទាំង 84 ក្រុម។
យោងតាមតារាងនៃការអាប់ដេតចុងក្រោយមួយដោយ FIVB បានឲ្យដឹងថា បាល់ទះបុរសរបស់ក្រុមជម្រើសជាតិប៉ូឡូញ ឈរនៅចំណាត់ថ្នាក់លេខមួយ ជាក្រុមខ្លាំងជាងគេ ដោយមានការវាយតម្លៃពិន្ទុសរុប 407.74 ខណៈដែលក្រុមលេខពីរ គឺបាល់ទះរបស់សហរដ្ឋអាមេរិក ដែលមានការវាយតម្លៃពិន្ទុ 375.29។
បន្តពីនោះទៀត ក្រុមលេខបីបានទៅលើបាល់ទះបុរសរបស់អ៊ីតាលី ដោយមានការវាយតម្លៃពិន្ទុ 359.02។ ក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ 4 គឺប្រេស៊ីល ដែលមានពិន្ទុសរុប 345.73 និងក្រុមលេខ 5 គឺជប៉ុន ជាមួយនឹងការវាយតម្លៃពិន្ទុ 327.95។ លេខ 6 គឺក្រុមជម្រើសជាតិបារាំង, លេខ 7 អាហ្សង់ទីន, លេខ 8 ស្លូវេនី, លេខ 9 ស៊ែប៊ី និងលេខ 10 អ៊ីរ៉ង់។
ប្រភព: Vvolleyballworld
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ18 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ