បាល់ទាត់អន្តរជាតិ
ម្ចាស់ពាន World Cup 2018 ត្រៀមចូលនិវត្តន៍ពីបាល់ទាត់
គិតចាប់តាំងពីថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2018 មក វានឹងមានរយៈពេល 10 ឆ្នាំ ពីការទទួលជ័យជម្នះរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់នៅ World Cup ហើយបន្តិចម្តងៗ កីឡាករដែលធ្លាប់លេងនៅពេលនោះបានចាប់ផ្តើមចូលនិវត្តន៍ពីបាល់ទាត់។
កីឡាករម្នាក់ក្នុងចំណោមនោះគឺ Lukas Podolski ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹបរបស់ប៉ូឡូញ Gornik Zabrze បានបង្ហាញឲ្យដឹងអំពីផែនការរបស់គាត់ ក្នុងការបញ្ចប់អាជីពពីបាល់ទាត់។ កុងត្រារបស់ Lukas Podolski ជាមួយក្លឹបរបស់ខ្លួន មានសុពលភាពរហូតដល់រដូវក្តៅឆ្នាំ 2025 ហើយពេលនោះខ្សែប្រយុទ្ធរូបនេះ នឹងមានអាយុ 39 ឆ្នាំ។
ដោយឡែក Lukas Podolski បាននិយាយក្នុងការសន្ទនាមួយជាមួយ Kanał Sportowy ថា គាត់អាចនឹងចូលនិវត្តន៍ពីបាល់ទាត់មុនកុងត្រាផុតកំណត់ ព្រោះនៅពេលនេះឆ្អឹងរបស់គាត់ហាក់មានបញ្ហាមិនដូចមុនទៀតទេ។ កីឡាកររូបនេះក៏បាននិយាយបន្ថែមទៀតថា តាមពិតទៅគាត់ចង់លេងបាល់ 2 រឺ 3 ឆ្នាំទៀត ប៉ុន្តែកាយសម្បទារប្រហែលជាមិនអំណោយផលគ្រប់គ្រាន់ឡើយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar