Connect with us

បាល់ទាត់អន្តរជាតិ

ជាប់​ពិន័យ​មិន​ឲ្យ​លេង​បាល់ទាត់ ពេល​នេះ Paul Pogba ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​ខ្សែភាព​យន្ត​ថ្មី​មួយ

Published

on

ខ្សែបម្រើ​សញ្ជាតិ​បារាំង Paul Pogba ដែល​ត្រូវ​បាន​ព្យួរ​ពី​សកម្មភាព​បាល់ទាត់​រយៈពេល 4 ឆ្នាំពី​បទ​ប្រើប្រាស់​សារ​ធាតុញៀន នឹង​បង្ហាញ​ខ្លួន​ក្នុង​ការងារ​ថ្មី​មួយ​ដែល​ខុស​ពី​បាល់ទាត់​ដែល​ជា​អាជីព​របស់​គាត់។ យោងតាម​កាសែត Gazzetta dello Sport បាន​ឲ្យ​ដឹង​ថា ខ្សែ​បម្រើ​របស់​ក្លឹប​សេះ​បង្កង់ Juventus រូប​នេះ បាន​ចាប់ផ្តើម​អាជីព​ជា​តារាសម្តែង​ភាព​យន្ត​មួយ។

យ៉ាង​ណា​មិញ Paul Pogba នឹង​សម្ដែង​ក្នុង​ភាពយន្ត​មួយ​ដែល​មាន​ឈ្មោះ​ថា “4 Zero”។ នៅ​ក្នុង​ភាព​យន្ត​នោះ គាត់​នឹង​ដើរ​តួ​ជា​គ្រូបង្វឹក​របស់​កីឡាករ​បាល់ទាត់​ក្មេងៗ។ ភាពយន្ត​នេះ​គ្រោង​នឹង​ចេញ​ជា​ផ្លូវការណ៍ នៅ​រដូវក្តៅ​ឆ្នាំ 2025។

សូម​រំលឹក​ផង​ដែរ​ថា Paul Pogba ធ្លាប់​ជា​កីឡាករ​បាល់ទាត់​ដ៏​ជោគជ័យ​បំផុត​មួយ​រូប នៅ​ក្នុង​ពិភព​បាល់ទាត់ ពិសេស​អំឡុង​ពេល​លេង​ឲ្យ​ក្លឹប Juventus គាត់​បាន​ឈ្នះពាន​ជា​ច្រើន។ ផ្សេង​ពី​នេះ​ទៅ​នៅ​ឆ្នាំ 2018 ខ្សែបម្រើ​ឆ្នើម​រូប​នេះ ថែម​ទាំង​បាន​ឈ្នះពាន World Cup ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​បារាំង​ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២