បាល់ទាត់អន្តរជាតិ
បិសាចក្រហមនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់ Erik ten Hag នៅចុងរដូវកាលនេះ!!!
ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានធ្វើការសម្រេចចិត្តរួចហើយ ដោយនឹងបណ្តេញលោក Erik ten Hag ចេញពីតំណែងជាគ្រូបង្វឹកនៅចុងបញ្ចប់នៃរដូវកាលឆាប់ៗខាងមុខ។ បុរសវ័យ 54 ឆ្នាំរូបនេះ មានកុងត្រានៅ Old Trafford រហូតដល់ខែមិថុនា ឆ្នាំក្រោយ ប៉ុន្តែកៅអីជាគ្រូបង្វឹករបស់គាត់ប្រហែលជាមិនអាចរក្សាបានដល់ផុតកុងត្រានោះឡើយ។
ទម្រង់លេងរបស់បិសាចក្រហមនៅរដូវកាលនេះ ពិតជាធ្លាក់ចុះខ្លាំង បើធៀបនឹងរដូវកាលមុន។ ពួកគេបានរងបរាជ័យក្នុងលទ្ធផល 4-0 នៅលើទឹកដីរបស់ Crystal Palace កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ 8 ក្នុងតារាង Premier League។ បិសាចក្រហម កំពុងប្រឈមមុខនឹងការខកខាន មិនមានកៅអីលេងពានធំៗរបស់តំបន់អឺរ៉ុបរដូវកាលក្រោយ (2024-2025) ផងដែរ។
យោងតាមគេហទំព័រ Football Insider បានឲ្យដឹងថា ថ្នាក់លើរបស់ក្លឹបបិសាចក្រហមបានសម្រេចចិត្តរួចហើយ ដោយពួកគេនឹងបញ្ចប់ការងារជាគ្រូបង្វឹករបស់លោក Erik ten Hag នាចុងបញ្ចប់នៃរដូវកាលនេះ។ គេបានដឹងបន្ថែមទៀតថា បើទោះបីជា Erik ten Hag អាចដឹកនាំក្រុម ដោយយកឈ្នះ Man City នៅវគ្គផ្តាច់ព្រ័ត្រ FA Cup ក៏ដោយ ក៏គុណសម្បត្តិនេះមិនអាចរក្សាតំណែងរបស់គាត់បានដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង