កីឡាគ្រប់ប្រភេទ
ម្ចាស់កំណត់ត្រាពិភពលោកម៉ារ៉ាតុង Kelvin Kiptum ស្លា.ប់ក្នុងវ័យ 24 ឆ្នាំ
ម្ចាស់ឯតកទគ្គកម្មពិភពលោកម៉ារ៉ាតុង Kelvin Kiptum បានស្លាប់ក្នុងវ័យត្រឹមតែ 24 ឆ្នាំប៉ុណ្ណោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ។ កីឡាករសញ្ជាតិកេនយ៉ារូបនេះ បានស្ថិតក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ នៅលើផ្លូវ Eldoret-Kaptagat ក្នុងប្រទេសកំណើតរបស់គាត់។
ក្នុងស្ថានភាពនៃគ្រោះថ្នាក់ចរាចរណ៍នោះ គ្រូបង្វឹករបស់ Kelvin Kiptum គឺលោក Gervais Hakizimana ក៏ស្ថិតនៅក្នុងរថយន្តជាមួយគ្នានោះផងដែរ ហើយក៏បានស្លាប់ដូចគ្នា ដោយសាររបួសរបស់គាត់ធ្ងន់ធ្ងរពេក។ ការបាត់បង់ Kelvin Kiptum ជាការសោកស្ដាយមួយសម្រាប់មនុស្សជាតិនៅទូទាំងពិភពលោក ដោយគាត់ជាកីឡាករបំបែកកំណត់ត្រាដ៏អស្ចារ្យ។
សូមរំលឹកផងដែរថា Kelvin Kiptum បានការទទួលស្គាល់ភាពល្បីល្បាញខ្លាំង នៅពេលដែលគាត់បានប្រកួតរត់ម៉ារ៉ាតុងដោយចំណាយវេលាតិចជាងគេបំផុតក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំមុន។ លើសពីនេះទៀត Kiptum ត្រូវបានគេគិតទុកថា ជាកីឡាករដែលមានភាគរយខ្ពស់ដែលអាចឈ្នះមេដាយមាសម៉ារ៉ាតុង ក្នុងព្រឹត្តិការណ៍អូឡាំពិកក្នុងឆ្នាំនេះ ដែលធ្វើឡើងនៅទីក្រុងប៉ារីសផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ3 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ9 hours ago
អាជ្ញាកណ្តាលកាត់សេចក្ដីរវាង PSG និង Dortmund បានយំ ក្រោយចប់ការប្រកួត! នេះជាមូលហេតុ ដ៏រំជួលចិត្ត