Connect with us

បាល់ទាត់អន្តរជាតិ

Cole Palmer ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ទី 3 ក្នុង​ប្រវត្តិសាស្ត្រ Premier League ដែល​ស៊ុត​បញ្ចូលទី​បាន​ច្រើន​ជាង 20 គ្រាប់​ក្នុង​មួយ​រដូវកាល

Published

on

នៅ​នាទី​ទី 15 នៃ​ការ​ប្រកួត​ជុំ​ទី 36 រវាង​តោខៀវ Chelsea និង West Ham ក្នុង​ក្របខ័ណ្ឌ Premier League (EPL) ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល 5-0 ខ្សែ​ប្រយុទ្ធ​ស្លាប Cole Palmer បាន​ស៊ុត​បញ្ចូលទី ដែល​ជា​គ្រាប់​បាល់​ទី 21 របស់​គាត់​ក្នុង​រដូវកាល​នេះ​សម្រាប់​លីគ​កំពូល​របស់​អង់គ្លេស។

សមិទ្ធិផល​នេះ​ដែរ Cole Palmer បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​ទី 3 ក្នុង​ប្រវត្តិសាស្ត្រ Premier League ដែល​ស៊ុត​បញ្ចូលទី​បាន​ច្រើន​ជាង 20 គ្រាប់​ក្នុង​មួយ​រដូវកាល។ ពី​មុន​កំណត់ត្រា​នេះធ្លាប់​ធ្វើ​បាន​ដោយ​ខ្សែប្រយុទ្ធ​របស់​ហង្សក្រហម Liverpool គឺ​កីឡាករ Robbie Fowler ក្នុង​រដូវកាល 1994/1995 និង 1995/1996 និង​ខ្សែប្រយុទ្ធ Chris Sutton ក្នុង​រដូវកាល​ឆ្នាំ 1993/1994។

ខណៈ​ដែល​រដូវកាល​បច្ចុប្បន្ន​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ កីឡាករ​វ័យ 21 ឆ្នាំ Cole Palmer ស៊ុត​បញ្ចូលទី​សរុប​សម្រាប់​តោខៀវ Chelsea បាន 26 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 45 ប្រកួតនៅ​គ្រប់​ព្រឹត្តិការណ៍​ប្រកួត​ទាំង​អស់​របស់​ក្លឹប។ កុងត្រា​របស់​គាត់​ជា​មួយ Chelsea មាន​សុពល​ភាព​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2030។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២