បាល់ទាត់អន្តរជាតិ
Arthur Melo បង្ហើបថា Lionel Messi ធ្លាប់បានសរសើរគាត់ថាជា…

អតីតខ្សែបម្រើរបស់ក្លឹប Barcelona និង Liverpool គឺកីឡាករ Arthur Melo បានរំលឹករឿងអតីតកាលដ៏រំភើបមួយរបស់ខ្លួន ដោយត្រូវបានកីឡាករឆ្នើម Lionel Messi សរសើរគាត់ ក្នុងអំឡុងពេលលេងនៅ Barcelona ជាមួយគ្នា។ ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ បាននិយាយថា គាត់ទទួលបានការសរសើរពី Messi ភ្លាមៗ បន្ទាប់ពីគាត់បានចុះហត្ថលេខាផ្ទេរទៅចូលរួមជាមួយ Barcelona នៅរដូវក្តៅឆ្នាំ 2018។
យ៉ាងណាមិញ ពីរឆ្នាំក្រោយមក Arthur Melo ត្រូវបាន Barcelona លក់ចេញ ក្នុងលក្ខខណ្ឌដោះដូរជាមួយ Miralem Pjanic ជាមួយនឹងតម្លៃ 80.6 លានអឺរ៉ូ ទៅ Juventus។ ទោះជាយ៉ាងណាក៏ដោយ Arthur Melo ត្រូវបានគេចាត់ទុកជាកីឡាករដ៏សំណាងម្នាក់ ព្រោះធ្លាប់បានលេងជាមួយតារាឆ្នើមទាំងពីររូបគឺ Cristiano Ronaldo (នៅ Juventus) និង Lionel Messi (នៅ Bacelona)។
ក្រៅពីការលេងជាមិត្តរួមក្រុមនឹងកីឡាករឆ្នើម Lionel Messi នោះ Arthur Melo ក៏បានទទួលការសរសើរពីកីឡាករអាហ្សង់ទីនរូបនេះថែមទៀតផង។ ថ្លែងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ SPORT ខ្សែបម្រើ Arthur Melo បាននិយាយថា៖ “Lionel Messi បាននិយាយថាខ្ញុំគឺជាមនុស្សម្នាក់ដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលបំផុត ក្នុងចំណោមកីឡាករចំណូលថ្មីទាំងអស់នៅក្នុងឆ្នាំ 2018។ ខ្ញុំគិតថាគាត់និយាយលេង ព្រោះខ្ញុំទើបតែមកដល់ Barcelona។ ពេលនោះខ្ញុំមានអារម្មណ៍រំភើបចិត្តណាស់។ បន្ទាប់មក នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ខ្ញុំបាននិយាយជាមួយគាត់ផ្ទាល់ ហើយអរគុណគាត់”។
ប្រភព: Dailypost NG
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!