បាល់ទាត់អន្តរជាតិ
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល
កីឡាករដែលកំពុងឡើងជើង Endrick ជាប់ឈ្មោះក្នុងបញ្ជីកីឡាកររបស់ប្រេស៊ីល ដែលត្រូវបានកោះហៅសម្រាប់ការប្រកួត Copa America ខណៈដែលកីឡាករជើងចាស់របស់ក្លឹប Al Hilal គឺ Neymar Jr មិនត្រូវបានទទួលការកោះហៅដោយសហព័ន្ធឡើយ តើមានមូលហេតុអ្វីខ្លះនៅពីក្រោយរឿងនេះ?
យ៉ាងណាមិញ សម្រាប់មូលហេតុនោះវាមិនមានអ្វីជាអាថ៌កំបាំងនោះទេ ដោយគេបានដឹងថា Neymar Jr កំពុងព្យាយាមស្តារឡើងវិញនូវកាយសម្បទារបស់គាត់បន្ទាប់ពីការរងរបួស ACL ដ៏ធ្ងន់ធ្ងរ កាលពីប៉ុន្មានខែមុន ហើយធ្វើឲ្យកីឡាកររបស់ក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal រូបនេះ មិនអាចចូលរួមការប្រកួតដែលធ្វើឡើងនៅសហរដ្ឋអាមេរិក ក្នុងខែមិថុនា ខាងមុខបាន។
ក្រៅពី Neymar Jr ក៏នៅមានទាំងខ្សែបម្រើ Casemiro និងខ្សែប្រយុទ្ធ Richarlison ផងដែរ ដែលមិនត្រូវបានកោះហៅ។ ដោយឡែកមុនចាប់ផ្ដើមយុទ្ធនាការប្រកួត Copa America ប្រេស៊ីលនឹងប្រកួតមិត្តភាពជាមួយម៉ិកស៊ិក និងសហរដ្ឋអាមេរិក។ ហើយបន្ទាប់មកនៅក្នុងការប្រកួត Copa America ប្រេស៊ីលស្ថិតក្នុងពូល D ដែលត្រូវលេងតទល់នឹងប៉ារ៉ាហ្គាយ កូឡុំប៊ី និងកូស្តារីកា។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត