Connect with us

បាល់ទាត់អន្តរជាតិ

Kyle Walker ត្រៀម​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Bayern Munich

Published

on

ខ្សែ​ការពារ Kyle Walker របស់​ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ Bayern Munich ដើម្បី​ផ្ទេរ​ទៅ​កាន់ Allianz Arena ក្នុង​អំឡុង​ពេល​ទីផ្សារដោះដូរ​កីឡាករ​រដូវក្តៅ​នេះ។ មួយ​រយៈ​ចុងក្រោយ​នេះ អនាគត​របស់​កីឡាករ​វ័យ 33 ឆ្នាំ​សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ជជែក​វែកញែក​ជា​ច្រើន ហើយ Bayern Munich នឹង​នាំ​យក​គាត់​ទៅ​ទឹកដី​អាឡឺម៉ង់​មុន​យុទ្ធនា​ការ​រដូវកាល 2023-2024។

យ៉ាង​ណា​មិញ​ខ្សែការពារ​ស្ដាំ Kyle Walker នៅ​កុងត្រា​របស់​ខ្លួន​ត្រឹមតែ​រយៈពេល 12 ខែ​ទៀត​ប៉ុណ្ណោះ ជាមួយ​ក្លឹប​បច្ចុប្បន្ន Manchester City។ ក្លឹប​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស​នៅ​តែ​ចង់​ចុះ​ហត្ថលេខា​លើ​គាត់ជាមួយ​នឹង​កុងត្រា​ថ្មី ខណៈ​ដែល Kyle Walker នៅ​តែ​ចាត់​ទុក​ជា​កីឡាករ​សំខាន់​របស់​គ្រូ​បង្វឹក​លោក Pep Guardiola។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក Thomas Tuchel ដែល​ជា​គ្រូបង្វឹក​របស់ Bayern Munich ត្រូវ​បាន​គេ​គិត​ថា បាន​កំណត់​គោលដៅ​លើ​ខ្សែការពារ​ស្តាំ​រូប​នេះ ដើម្បី​មក​ពង្រឹង​សមត្ថភាព​ក្រុម​បន្ថែម​ទៀត​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ក្របខ័ណ្ឌ UEFA Champions League។ ទន្ទឹម​នឹង​នេះ​ដែរ យោងតាម​កាសែត The Athletic បាន​ឲ្យ​ដឹង​ថា ពេល​នេះ Kyle Walker បាន​ព្រមព្រៀង​ផ្ទាល់​មាត់​ជា​មួយ​ក្លឹបយក្ស Bayern Munich ហើយ ជុំវិញ​ការ​ផ្ទេរ​ដែល​អាច​នឹង​កើត​ឡើង​នា​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២