បាល់ទាត់អន្តរជាតិ
Kroos ប្រាប់ពីវិធីដែល Carlo Ancelotti កុហកកីឡាកររបស់ខ្លួន
ខ្សែបម្រើ Toni Kroos របស់ក្លឹប Real Madrid បាននិយាយថា ពេលខ្លះគ្រូបង្វឹករបស់ខ្លួនលោក Carlo Ancelotti បានកុហកកីឡាករនៅក្នុងក្រុមដើម្បីលើកទឹកចិត្តដល់ពួកគេ។ គ្រូបង្វឹករូបនេះ ក៏បាននិយាយកុហកផងដែរកាលពីសប្តាហ៍មុន មុនពេលការប្រកួតជុំទី 31 នៃក្របខណ្ឌ La Liga ទល់នឹងក្លឹប Mallorca។
យោងតាមសម្ដីរបស់ Toni Kroos ដែលត្រូវបានដកស្រង់ដោយ COPE បានឲ្យដឹងថា៖ “កាលពីសប្តាហ៍មុន មុនការប្រកួតជាមួយ Mallorca លោក Carlo Ancelotti បានប្រាប់យើងថា ប្រសិនបើយើងឈ្នះ នោះហើយជាពេលវេលាដែលយើងបានដណ្តើមយកពានលីគបាន។ ប៉ុន្តែបន្ទាប់ពីយើងបានយកឈ្នះ Mallorca គាត់បានប្រាប់យើងថា៖ ខ្ញុំកុហកទេ។ យើងនឹងក្លាយជាម្ចាស់ពានលីគបាន ទាល់តែយើងយកឈ្នះ Barcelona នៅសប្តាហ៍ក្រោយ”។
យ៉ាងណាមិញ នៅរដូវកាលនេះ Real Madrid ហាក់ដូចជាបានដឹងរួចស្រេចទៅហើយថា ពួកគេនឹងកាន់កាប់តំណែងជាម្ចាស់ពាន La Liga។ ក្លឹបអធិរាជស Real Madrid បាននាំមុខ Barcelona រហូតដល់ 11 ពិន្ទុ ខណៈដែលការប្រកួតនៅសល់ចំនួន 6 ទៀតប៉ុណ្ណោះ មុនបិទរដូវកាល។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar