Connect with us

បាល់ទាត់អន្តរជាតិ

Chelsea ត្រៀម​បើក​ច្រក​ផ្លូវ​ឲ្យ​កីឡាករ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​មួយ​រូប​ចាកចេញ នៅ​រដូវក្ដៅ​នេះ

Published

on

ក្លឹប​តោខៀវ Chelsea នឹង​មាន​សកម្មភាព​ខ្លាំង​ក្លា​ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​នេះ ដែល​មាន​ទាំង​ការ​លក់​កីឡាករ​របស់​ខ្លួន​ចេញ និង​ទិញ​កីឡាករ​ថ្មី​ចូល។ ប៉ុន្តែ​ផ្អែក​តាម​ស្ថានភាព​នៅ​ពេល​នេះ ពួក​គេនឹង​ត្រូវ​សម្រេច​ចិត្ត​លក់​កីឡាករ​ជា​ចាំ​បាច់ ដើម្បី​បំពេញ​តម្រូវ​ការ​នៃ​តុល្យភាព​ផ្នែក​ហិរញ្ញវត្ថុ។

យោងតាម​សារព័ត៌មាន The Telegraph បាន​ឲ្យ​ដឹង​ថា ក្លឹប​តោខៀវ Chelsea នឹង​ទទួល​យក​សំណើរ​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​ចង់​ទិញ​កីឡាករ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​បំផុត​របស់​ពួក​គេ​គឺ Raheem Sterling ដែល​ប្រាក់ខែ​របស់​គេ​គឺ​ជិត 17 លានផោន​ក្នុង​មួយ​ឆ្នាំ។ ផ្សេង​ពី​នេះ​ទៀត សូម្បី​តែ​ខ្សែការពារ Mark Cucurella ក៏​អាច​នឹង​ត្រូវ​លក់​ចេញ​ដែរ។

សម្រាប់​ខ្សែ​ប្រយុទ្ធ​ស្លាប​ដែល​មាន​ទម្រង់​លេង​យ៉ាប់ Mykhailo Mudryk ធ្លាប់​ត្រូវ​បាន​ក្លឹប​មួយ​ចំនួន​ចង់​ខ្ចី​ជើង កាល​ពី​រដូវរងារ​កន្លង​ទៅ តែ​មិន​បាន​សម្រេច។ យ៉ាង​ណា​ក៏​ដោយ នៅប៉ុន្មាន​ខែ​ខាង​មុខ​នេះ Chelsea នឹង​​គិត​គូ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​បញ្ចេញ​គេ​ឲ្យ​ខ្ចី​ជើង​ទៅ​ក្លឹប​ផ្សេង។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២