Connect with us

បាល់ទាត់អន្តរជាតិ

Man United និង Arsenal បរាជ័យ​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​មួយ​រូប​របស់​ក្លឹប Inter Milan

Published

on

ក្លឹប​បិសាចក្រហម Manchester United និង Arsenal ដែល​ជា​ក្លឹប​ស្ថិត​ក្នុង​ក្របខ័ណ្ឌ Premier League បាន​ទទួល​រង​ការ​ខក​ចិត្ត​ក្នុង​ការ​តាម​ប្រមាញ់​ខ្សែប្រយុទ្ធ Lautaro Martinez របស់ Inter Milan។ កីឡាករ​វ័យ 26 ឆ្នាំ​រូបនេះ​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​នៅ San Siro និង​ជា​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​ម្នាក់​នៅ​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស​គិត​ចាប់​តាំង​ពី​ពេល​ដែល​គាត់​បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ Inter Milan។

ខ្សែប្រយុទ្ធ​អាហ្សង់ទីន Lautaro Martinez ផ្ទេរ​ពី​ក្លឹប Racing Club មក Inter Milan ក្នុង 2018។ គិត​ចាប់​តាំង​ពី​ពេល​នោះ​មក​ដល់​បច្ចុប្បន្ន កីឡាករ​ឆ្នើម​រូប​នេះ​បាន​ស៊ុត​បញ្ចូលទី​សរុប​បាន 128 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 278 ប្រកួត។ ផ្សេង​ពី​នេះ​ទៀត Lautaro Martinez គឺ​ជា​កូន​សោរ​ដ៏​សំខាន់ ក្នុង​ការ​នាំ Inter Milan ឲ្យ​ក្លាយ​ជា​ម្ចាស់ពាន​ជើង​ឯក​លីគ​នៅ​រដូវកាល​នេះ។

អនាគត​របស់ Lautaro Martinez បាន​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ក្នុង​រយៈពេល​​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ចំ​ពេល​គាត់​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​ទឹកដី​អង់គ្លេស Premier League ពិសេស Man United និង Arsenal។ ផ្ទុយ​មក​វិញ គេ​បាន​ដឹង​ថា ក្លឹប​ទាំង 2 នេះ​បាន​បរាជ័យ​រួច​ជា​ស្រេច​ទៅ​ហើយ ខណៈ​ដែល Martinez គ្រោង​​នឹង​បន្តកុងត្រា​ថ្មី​រយៈពេល​យូរ​បន្ថែម​ទៀត​ជាមួយ Inter Milan។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២