បាល់ទាត់អន្តរជាតិ
លេងបាន 133 ប្រកួត អ្នកចាំទីជើងចាស់រូបនេះ ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអ៊ុយរូហ្គាយ
អ្នកចាំទីឆ្នើម Fernando Muslera ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Galatasaray បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់ខ្លួនហើយ។ យ៉ាងណាមិញ ដំណឹងច្បាស់ការណ៍នេះត្រូវបានប្រកាសកាលពីពេលថ្មីៗកន្លងទៅ នៅលើគេហទំព័រផ្លូវការណ៍របស់សមាគមន៍បាល់ទាត់នៃប្រទេសអ៊ុយរូហ្គាយ។
Muslera គឺជាកីឡាករចាស់វស្សាម្នាក់ ក្នុងចំណោមកីឡាករផ្សេងៗទៀតនៃក្រុមជម្រើសជាតិអ៊ុយរូហ្គាយ។ គាត់បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិរហូត 133 ប្រកួត ដែលជាកំណត់ត្រាខ្ពស់បំផុតទី 4 ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស និងជាកំណត់ត្រាខ្ពស់ផុតគេក្នុងចំណោមអ្នកចាំទីទាំងអស់ដែលធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ។
មានតែ Edinson Cavani, Luis Suarez និង Diego Godin ប៉ុណ្ណោះ ដែលបានបង្ហាញខ្លួនក្នុងការប្រកួតសម្រាប់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយច្រើន Muslera។ ជាមួយនឹងក្រុមជម្រើសជាតិរបស់ខ្លួន Muslera គឺជាតួអង្គដ៏សំខាន់ក្នុងការប្រកួត World Cup ចំនួន 3 លើកកន្លងមក ហើយនៅក្នុងការប្រកួត World Cup ចុងក្រោយ គាត់ជាអ្នកចាំទីបម្រុង។ គាត់ក៏បានឈ្នះពាន Copa America ក្នុងឆ្នាំ 2011 ផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como