បាល់ទាត់អន្តរជាតិ
Aston Villa ដណ្ដើមបានកៅអីលេង UEFA Champions League ជាលើកដំបូង ក្រោយខកខានតាំងពីឆ្នាំ 1983 មក
Aston Villa ប្រហែលជាត្រូវអរគុណចំពោះជ័យជម្នះរបស់ Manchester City ដែលបំបាក់ទៅលើ Tottenham Hotspur ក្នុងលទ្ធផល 2-0 កាលពីម្សិលមិញ ដែលធ្វើឲ្យពួកគេបានស្ថិតនៅក្នុងចំណោមក្រុមទាំង 4 របស់ក្របខ័ណ្ឌ Premier League សម្រាប់ការទទួលបានកៅអីប្រកួតប្រជែង UEFA Champions League រដូវកាលក្រោយ (2024/2025)។
យ៉ាងណាមិញ ខណៈដែលការប្រកួតនៅសល់ត្រឹមតែ 1 ទៀតប៉ុណ្ណោះ មុនបិទរដូវកាលនៅលីគកំពូលរបស់អង់គ្លេស យើងបានរកឃើញក្រុមទាំង 4 ដែលនឹងមានកៅអីលេង UCL ឆ្នាំក្រោយ មានដូចជា៖ Manchester City, Arsenal, Liverpool និង Aston Villa។
សម្រាប់ក្រុមដែលនឹងលើកពានលីគនៅមិនទាន់អាចកំណត់បាននៅឡើយទេ ដោយរងចាំប្រកួតចុងក្រោយមួយប្រកួតទៀត។ ក្រុម 2 ដែលកំពុងមានពិន្ទុក្បែរគ្នាបំផុតគឺ Arsenal និង Man City ដោយក្នុងចំណោមពួកគេនឹងមានមួយក្រុមអាចឈ្នះពាន Premier League ប៉ុន្តែបើយោងតាមស្ថានភាពបច្ចុប្បន្ន Man City មានប្រៀបជាង ព្រោះពួកគេមានពិន្ទុលើ Arsenal 2 ពិន្ទុ។
គួរដឹងផងដែរថា ពេលវេលាចុងក្រោយដែល Aston Villa មានវត្តមានក្នុងការប្រកួត UEFA Champions League គឺតាំងពីរដូវកាលឆ្នាំ 1982/1983 មកម្ល៉េះ ដែលពេលនោះគេដាក់ឈ្មោះការប្រកួតពាននេះថាជា European Cup។ ទោះជាយ៉ាងណាក្លឹប Aston Villa ធ្លាប់បានឈ្នះ European Cup នៅរដូវកាលឆ្នាំ 1981/1982 ដែលពេលនោះពួកគេបានយកឈ្នះ Bayern Munich ក្នុងវគ្គផ្តាច់ព្រ័ត្រ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar