Connect with us

បាល់ទាត់អន្តរជាតិ

Mbappe ឈ្លោះ​ប្រកែក​គ្នា​តឹង​សរសៃ​ក ជាមួយ Al-Khelaifi (ប្រធាន​ក្លឹប PSG) កាល​ពី​ម្សិលមិញ

Published

on

ប្រធាន​ក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បាន​ឈ្លោះ​គ្នា​ជាមួយ​ខ្សែប្រយុទ្ធ​ឆ្នើម Kylian Mbappe ដែល​ជា​កីឡាករ​របស់​ក្លឹប ដោយ​ជម្លោះ​នោះ​បាន​កើត​ឡើង​កាល​ពី​ម្សិលមិញ មុន​ពេល​នៃ​ការ​ប្រកួត Ligue 1 របស់​បារាំង រវាង PSG ទល់​ជាមួយ​នឹង​ក្លឹប Toulouse។

គួរ​រំលឹក​ផង​ដែរ​ថា កីឡាករ​សញ្ជាតិ​បារាំង Kylian Mbappe បាន​ប្រកាស​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​ហើយ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ ការ​ប្រកួត​ទល់​ជាមួយ​នឹង​ក្លឹប Toulouse គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​ផង​ដែរ សម្រាប់ Mbappe ក្នុង​នាម​ជា​កីឡាករ​របស់ PSG។

យោង​តាម​របាយការណ៍​ពី Le Parisien បាន​ឲ្យ​ដឹង​ថា ដើម​ហេតុ​នៃ​ការ​ប្រកែក​គ្នា​តឹងសរសៃ​ក​នោះ គឺ​ដោយ​សារ​ប្រធាន​ក្លឹប PSG បាន​និយាយ​ទៅ​កាន់ Kylian Mbappe ថា​ហេតុ​អ្វី​បាន​ជា​គេ​​មិន​​ប្រាប់​គាត់​ឲ្យ​ដឹង​មុន អំពី​វីដេអូ​លា​អ្នកគាំទ្រ​ដែល​បាន​ផុស​កាល​ពី​ដើម​សប្ដាហ៍​នេះ។ ក្រោយ​​ពី​សួរនាំ​គ្នា​ចុះ​ឡើង ក៏​មាន​ការ​ប្រទាញ​ប្រទុង​គ្នា និង​មាន​ការ​​ឆោឡោ​ឡើង​ជា​ជម្លោះ​តែ​ម្ដង​ទៅ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២