បាល់ទាត់ជាតិ
ខ្លះៗពីការប្រកួតវគ្គផ្ដាច់ព្រ័ត AFF Championship រវាងវៀតណាម និងថៃ នៅម៉ោង 7:30 នាទីថ្ងៃនេះ
ការប្រកួតវគ្គផ្ដាច់ព្រ័ត AFF Championship នឹងធ្វើការប្រកួតចំនួន 2 លើក គឺប្រកួតជើងទី 1 និងជើង 2 ហើយថ្ងៃនេះដែរ ជាការប្រកួតជើងទី 1 រវាងក្រុមជម្រើសជាតិវៀតណាមដែលជាម្ចាស់ផ្ទះ និងក្រុមភ្ញៀវថៃ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ My Dinh ម៉ោង 7:30 នាទីយប់នេះ។
ដូចគ្នានេះដែរ ក្រុមទាំង 2 នឹងធ្វើការប្រកួតគ្នាម្ដងទៀត ដែលជាការប្រកួតជើងទី 2 វគ្គផ្តាច់ព្រ័ត្រ AFF Championship នៅថ្ងៃទី 16 ខែនេះ ធ្វើឡើងនៅទឹកដីថៃវិញម្ដង នៅកីឡដ្ឋាន Thammasat។ គួរដឹងផងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័តលើកនេះ គឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFF Championship ជាលើកទី 4 របស់ក្រុមជម្រើសជាតិវៀតណាម និងលើកទី 10 របស់ក្រុមជម្រើសជាតិថៃ។
យ៉ាងណាមិញ វៀតណាម និងថៃ គឺជាក្រុមជម្រើសជាតិមួយក្នុងចំណោមក្រុមជម្រើសជាតិជាច្រើនទៀតនៅតំបន់អាស៊ានដែលមានវិស័យបាល់ទាត់រីកចម្រើនខ្លាំង ខណៈដែលក្រុមជម្រើសជាតិថៃធ្លាប់បានលើកពាន AFF Championship នេះច្រើនជាងគេ គឺចំនួន 6 ដង និងជាម្ចាស់ជើងឯករង 3 ដង។ ទន្ទឹមនឹងនេះដែរ វៀតណាមធ្លាប់ក្លាយជាម្ចាស់ជើងឯកចំនួន 2 ដង និងជាម្ចាស់ជើងឯងរងចំនួនម្ដងផងដែរ។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ3 days ago
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
-
បាល់ទាត់អន្តរជាតិ2 days ago
Richarlison អាចនឹងចាកចេញទៅអារ៉ាប៊ីសាអូឌីត នៅរដូវក្ដៅនេះ!!!
-
បាល់ទាត់អន្តរជាតិ21 hours ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!