បាល់ទាត់អន្តរជាតិ
Al-Hilal គ្រងតំណែងក្លាយជាម្ចាស់ពានជើងឯកលីគអារ៉ាប៊ីសាអូឌីតប្រចាំឆ្នាំ 2024
នៅ Saudi Pro League ចុងសប្តាហ៍នេះ ជាការប្រកួតជុំទី 31 ហើយជាមួយនឹងការប្រកួតចំនួន 3 ដែលនៅសល់ក្នុងរដូវកាលនេះ គេបានរកឃើញម្ចាស់ពានលីគរួចទៅហើយ។ ក្លឹប Al-Hilal បានដណ្ដើមពានរបស់អារ៉ាប៊ីសាអូឌីត ជាលើកទី 4 របស់ពួកគេ ក្នុងរយៈពេល 5 រដូវកាលចុងក្រោយ។
ចំពោះការទទួលជ័យជម្នះកាលពីម្សិលមិញរបស់ Al-Hilal ទៅលើ Al-Hazm បានធ្វើឲ្យពួកគេមានពិន្ទុគ្រប់គ្រាន់ក្នុងការកំណត់ថា នឹងក្លាយជាម្ចាស់ជើងឯក Saudi Pro League ដែលដាច់ពិន្ទុពី Al Nassr របស់ Cristiano Ronaldo រហូតដល់ 12 ពិន្ទុ ខណៈដែលការប្រកួតនៅសល់ត្រឹមតែ 3 ដងទៀតប៉ុណ្ណោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺការឈ្នះពានរង្វាន់ជើងឯកលីគប្រចាំប្រទេសនេះ ជាការឈ្នះលើកទី 19 ហើយ ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Al-Hilal។ សមិទ្ធិផលនេះបានធ្វើឲ្យពួកគេលេចធ្លោរជាងក្លឹបទាំងអស់នៅ Saudi Pro League។ លើសពីនេះ Al-Hilal នៅតែជាក្លឹបដែលអស្ចារ្យជាងគេនៅអារ៉ាប៊ីសាអូឌីត និងរួមទាំងតំបន់អាស៊ីទាំងមូល។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como