បាល់ទាត់អន្តរជាតិ
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
យោងតាម Marca បានរាយការណ៍ថា អតីតកីឡាករបាល់ទាត់មួយរូបរបស់ក្លឹប Barcelona ដែលបច្ចុប្បន្នកំពុងមានកុងត្រាលេងឲ្យក្លឹប Dinamo Bucharest បានបន្លំយកប្អូនប្រុសភ្លោះរបស់ខ្លួនឲ្យចូលលេងជំនួស។
គួរដឹងផងដែរថា ក្លឹបបាល់ទាត់របស់រ៉ូម៉ានី Dinamo Bucharest បានចុះហត្ថលេខាលើកីឡាករចំណូលថ្មីដើម្បីពង្រឹងក្រុមរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ 2024 ហើយពួកគេបានឈានដល់ការផ្ទេរបានសម្រេចលើអតីតខ្សែការពាររបស់ក្លឹប Barcelona គឺកីឡាករ Edgar Ie។
ទោះបីជាយ៉ាងណាក៏ដោយ គេបានអះអាងថា ខ្សែការពាររូបនោះមិនមែនជា Edgar Ie ទេ ប៉ុន្តែជាប្អូនប្រុសភ្លោះរបស់គាត់ដែលមានឈ្មោះថា Edelino។ ការសង្ស័យនេះបានកើតឡើង នៅពេលដែល Edgar Ie មិនសូវចេះនិយាយភាសាអង់គ្លេស ហើយទំនាក់ទំនងដោយប្រើភាសាព័រទុយហ្គាល់ជំនួសវិញ។
នៅពេលដែលត្រូវបានគេសុំមើលប័ណ្ណបើកបររបស់ Edgar Ie ដើម្បីបញ្ជាក់ពីរឿងនេះក្លឹប Dinamo Bucharest របស់គេបានបដិសេធ។ បច្ចុប្បន្នប៉ូលីសបានចាប់ផ្តើមការស៊ើបអង្កេតហើយ ដើម្បីកំណត់ថា តើ Edgar Ie បានបង្ខំឲ្យប្អូនប្រុសភ្លោះរបស់គាត់ Edelino ចូលលេងក្នុងការប្រកួតចំនួន 5 លើកចុងក្រោយ ដើម្បីជួយ Dinamo Bucharest ចេញពីតំបន់ត្រូវកាត់ចោល រឺយ៉ាងណា។
ប្រសិនបើអ្វីៗត្រូវបានបញ្ជាក់ជាផ្លូវការណ៍ថា ពិតជាមានការប្តូរកីឡាករឲ្យចូលលេងជំនួសកើតឡើងនោះ Dinamo Bucharest អាចនឹងត្រូវកាត់ 8 ពិន្ទុ ពីការប្រកួតទាំង 5 ដែល Edelino បានលេងជំនួសបងប្រុសរបស់គាត់។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត