Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Raphael Varane ប្រកាស​ចាកចេញ​ពី​បិសាចក្រហម នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ!!!

Published

on

ខ្សែការពារ Raphael Varane បាន​ប្រកាស​ថា គាត់​នឹង​ចាកចេញ​ពី​ក្លឹប​បិសាចក្រហម Manchester United នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ នៅ​ពេល​ដែល​កុងត្រា​របស់​គាត់​ផុត​កំណត់។ អតីត​កីឡាករ​របស់ Real Madrid រូប​នេះ អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប​ទៅ​ហើយ​ក្នុង​ពិភព​បាល់ទាត់ បន្ទាប់​ពី​គាត់​បាន​ឈ្នះពាន​សព្វ​គ្រប់​បែប​យ៉ាង​ក្នុង​អាជីព​របស់​ខ្លួន។

មុន​ពេល​ចូលរួម​ជាមួយ​បិសាច​ក្រហម​ក្នុង​ឆ្នាំ 2021 ខ្សែការពារ Raphael Varane បាន​ឈ្នះ UEFA Champions League ចំនួន 4 ដង និង​ពាន La Liga 3 ដង ជាមួយ Real Madrid។ បន្ថែម​ពី​លើ​នេះ​ទៀត គាត់​ក៏​បាន​ឈ្នះ World Cup កាល​ពី​ឆ្នាំ 2018 ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​ផង​ដែរ។

បិសាចក្រហម បាន​ចំណាយ​ប្រាក់ 40 លានអឺរ៉ូ (34.4 លានផោន) ដើម្បី​នាំយក Varane ទៅ​កាន់​ទឹកដី Old Trafford កាល​ពី 3 ឆ្នាំ​មុន។ គិត​ចាប់​តាំង​ពី​ពេល​នោះ​មក គាត់​បាន​បង្ហាញ​ខ្លួន​សរុប 93 ប្រកួត និង​ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​វេលា​របស់​គាត់​ជាមួយ​ក្លឹប​បិសាចក្រហម​បាន​ដល់​ទី​បញ្ចប់​ហើយ។ Raphael Varane បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ដើម្បី​លា​អ្នកគាំទ្រ​ថា៖ “ជូន​ចំពោះ​អ្នក​ទាំង​អស់​គ្នា អ្នក​គាំទ្រ​របស់ Manchester United! វា​ជា​រឿង​ដ៏​អស្ចារ្យ​មួយ 2, 3 ឆ្នាំ ក្នុង​ការ​លេង​ឲ្យ​ក្លឹប​ដ៏​អស្ចារ្យ​មួយ​នេះ…។ ខ្ញុំ​នឹង​ជួប​អ្នក​នៅ Old Trafford ដើម្បី​ជា​ការ​លា ក្នុង​ការ​ប្រកួត​ចុងក្រោយ​នៅ​ក្នុង​ដី​របស់​យើង រដូវកាល​នេះ ហើយ​វា​នឹង​ក្លាយ​ជា​ថ្ងៃ​ដ៏​រំជួល​ចិត្ត​សម្រាប់​ខ្ញុំ​បំផុត”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២