Connect with us

បាល់ទាត់អន្តរជាតិ

Richarlison អាច​នឹង​ចាកចេញ​ទៅ​អារ៉ាប៊ីសាអូឌីត នៅ​រដូវក្ដៅ​នេះ!!!

Published

on

យោងតាម​កាសែត Daily Mail បាន​ឲ្យ​ដឹង​ថា ក្លឹប Al Hilal របស់ Saudi Pro League បាន​ផ្ញើ​​សំណើរ​ផ្ទេរ​មួយ​ទៅ​កាន់​ក្លឹប​មាន់ខ្នាយមាស Tottenham Hotspur ទាក់ទង​នឹង​ការ​ចង់​ទិញ​យក​​ខ្សែ​ប្រយុទ្ធ Richarlison។ តាម​ការ​មើល​ឃើញ​ជាក់​ស្ដែង Richarlison មិន​មែន​ជា​កីឡាករ​សំខាន់​ឡើយ​សម្រាប់​ក្លឹប​របស់​ខ្លួន​នៅ​ពេល​នេះ។

យ៉ាង​ណា​មិញ Tottenham Hotspur មិន​ទាន់​បាន​ទទួល​សំណើរ​ជា​ផ្លូវ​ការណ៍​ពាក់ព័ន្ធ​នឹង​​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​វ័យ 27 ឆ្នាំ​រូប​នេះ​ទេ ប៉ុន្តែ​ពួក​គេ​ធ្លាប់​បាន​គិត​គូរ​ចង់​លក់​គេ​តាំង​ពី​ប៉ុន្មាន​ខែ​មុន​មក​ម្ល៉េះ។ គេ​ក៏​បាន​ដឹង​ផង​ដែរ​ថា លោក Ange Postecoglou ដែល​ជា​គ្រូបង្វឹក​របស់ Tottenham Hotspur មាន​គោល​បំណង​ចង់ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ដើម្បី​មក​ជំនួស​កន្លែង​របស់ Richarlison។

ក្នុង​រដូវកាល 2023/2024 នេះ Richarlison បាន​បង្ហាញ​ខ្លួន 28 ប្រកួត​នៅ Premier League ដោយ​ស៊ុត​បញ្ចូលទី​បាន 11 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ចំនួន 4 ដង។ កុងត្រា​បច្ចុប្បន្ន​របស់ Richarlison ជាមួយ Tottenham Hotspur នឹង​ផុត​កំណត់​នៅ​ចុង​ខែ​មិថុនា ឆ្នាំ 2027 ហើយ​តម្លៃ​ខ្លួន​របស់​គាត់​នៅ​ពេល​នេះ គឺ​ប្រហែល​ជា 40 លានអឺរ៉ូ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២