Connect with us

បាល់ទាត់ជាតិ

កម្ពុជា​បញ្ចប់​ចំណាត់​ថ្នាក់​លេខ 3 ក្នុង​ពូល អស់​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត ក្នុង​ពាន​រង្វាន់ AFF Championship

Published

on

កីឡាករ​កម្ពុជា និង​ប្រជាជន​ទូទាំង​ប្រទេស បាន​រង​ចាំ​នូវ​ការ​បង្កើត​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ដោយ​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើក​ដំបូង​នៃ​ពានរង្វាន់ AFF Championship រឺ AFF Mitsubishi Electric Cup 2022។ យ៉ាង​ណា​ក៏​ដោយ ក្ដី​ស្រមៃ និង​ការ​រំពឹង​ទុក​ទាំង​អស់​ត្រូវ​បាន​បាត់បង់ ដោយ​ក្រុម​គោព្រៃ​កម្ពុជា​មិន​អាច​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ថៃ​ឡើយ។

​គ្រាប់បាល់​ស៊ុត​បញ្ចូលទី​របស់​កីឡាករ​ថៃ Teerasil Dangda និង Sumanya Purisai បាន​ជួយ​ឲ្យ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ថៃ ឡើង​ទៅ​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ AFF Mitsubishi Electric Cup 2022 ក្នុង​នាម​ជា​ក្រុម​លេខ 1 ក្នុង​ពូល A បន្ទាប់​ពី​យក​ឈ្នះ​កម្ពុជា 3 ទល់​នឹង 1 នៅ​កីឡដ្ឋាន Thammasat កាល​ពី​ម្សិលមិញ​នេះ។

យ៉ាង​ណា​មិញ​កម្ពុជា​ក៏​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ទៅ​លើ​ថៃ 1 គ្រាប់​ផង​ដែរ ដែល​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម សៀង ចន្ធា (Sieng Chanthea) នៅ​នាទីទី 68។ ថ្វី​ត្បិត​តែ​អស់​ឱកាស​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ 4 ក្រុម​ចុងក្រោយ តែ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ហាក់​ដូច​ជា​មាន​ទម្រង់​លេង​ល្អ​ប្រសើរ​ច្រើន និង​ឈរ​តំណែង​លេខ 3 ក្នុង​ពូល​ដែល​លើ​ក្រុម​លេខ 4 ហ្វីលីពីន និង​លេខ 5 ព្រុយណេ។

ប្រភព: Khmertimeskh

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២