បាល់ទាត់អន្តរជាតិ
Leeds United និង Newcastle ត្រៀមចរចាផ្ទេរខ្សែការពារ Guerreiro
របាយការណ៍ចុងក្រោយមួយបានអះអាងថា ខ្សែការពារឆ្វេងរបស់ក្លឹប Borussia Dortmund គឺកីឡាករ Raphael Guerreiro អាចនឹងសម្រេចចិត្តផ្ទេរមកកាន់ទឹកដី Premier League នៅរដូវក្តៅនេះ នៅពេលដែលកុងត្រារបស់គាត់ជាមួយក្លឹបយក្សនៅ Bundesliga មួយនេះផុតកំណត់ ស្របពេលដែលក្លឹប Leeds United និង Newcastle United បានចាប់អារម្មណ៍ខ្លាំងលើគាត់ផងដែរ។
កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅតែមានទម្រង់លេងដ៏លេចធ្លោរ ក្នុងនាមជាខ្សែការពារដ៏ល្អបំផុតមួយរូបនាពេលបច្ចុប្បន្ន ជាពិសេសចាប់តាំងពីបានផ្លាស់ទៅទឹកដីនៃប្រទេសអាឡឺម៉ង់ដោយផ្ទេរពីក្លឹប Lorient អំឡុងឆ្នាំ 2016។ Guerreiro ស៊ុតបញ្ចូលទីបាន 38 គ្រាប់ និង Assists បានចំនួន 45 ដង ក្នុងការបង្ហាញខ្លួន 214 ប្រកួតជាមួយ Borussia Dortmund។
ទោះជាយ៉ាងណាក៏ដោយ កុងត្រារបស់គាត់បានផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយ និងកំពុងត្រូវបានគេមើលឃើញថា កីឡាករវ័យ 29 ឆ្នាំរូបនេះនឹងចាកចេញពីប្រទេសអាឡឺម៉ង់។ យោងតាមរបាយការណ៍ពី 90min.com បានអះអាងថា ក្លឹបជាច្រើននៅទូទាំងលីគកំពូលទាំង 5 របស់អឺរ៉ុប កំពុងបង្ហាញចំណាប់អារម្មណ៍លើ Raphael Guerreiro ដែលក្លឹបទាំងនោះមាន Leeds United, Aston Villa និង Wolverhampton Wanderers ផងដែរ។
ប្រភព: Sportsmole