បាល់ទាត់អន្តរជាតិ
Xabi Alonso បង្ហាញមហិច្ឆតាចង់ឈ្នះពាន Europa League
គ្រូបង្វឹករបស់ក្លឹប Bayer Leverkusen គឺលោក Xabi Alonso បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ Sky Sport មុនពេលនៃការប្រកួតទល់នឹងក្លឹប Roma ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ជើងទី 1 នៅរំលងអាធ្រាតនេះថា ខ្លួនមានក្ដីស្រមៃចង់ឈ្នះពាននេះជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានចាត់ទុកការឈ្នះពាន Europa League ជាគោលបំណងចុងក្រោយសម្រាប់រដូវកាលនេះ បន្ទាប់ពីគាត់បានដឹកនាំក្រុមឲ្យក្លាយជាម្ចាស់ពានលីគកំពូលអាឡឺម៉ង់ Bundesliga រួចហើយ។ ទោះជាយ៉ាងណា ការជួបជាមួយ Roma មិនមែនជារឿងងាយស្រួលឡើយ ខណៈដែលក្លឹបអ៊ីតាលីមួយនេះ ជាក្រុមខ្លាំងដែលបំបាក់ក្រុមផ្សេងៗទៀតជាច្រើននៅក្របខណ្ឌ Europa League ផងដែរ។
បន្ថែមលើសពីនេះទៀត Roma ជាក្រុមជើងឯករងកាលពីឆ្នាំមុន ដែលពួកគេបានចាញ់ Sevilla ក្នុងវគ្គផ្ដាច់ព្រ័ត តាមរយៈការទាត់បាល់កាត់សេចក្ដីចុងម៉ោង។ ដោយឡែក សម្រាប់ Xabi Alonso ប្រហែលជាគាត់មិនខ្វល់ខ្លាំងពីអតីតកាលរបស់ Roma នោះទេ។ គាត់បាននិយាយមុនការប្រកួតថា៖ “វាពិតជាមិនចៃដន្យទេដែលយើងតែងតែរកបានគ្រាប់បាល់បាន នៅក្រោយនាទីទី 90។… យើងផ្តោតខ្លាំងណាស់ គោលដៅគឺការឈ្នះពាន Europa League”។
ប្រភព: Romapress
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ5 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត