Connect with us

បាល់ទាត់អន្តរជាតិ

Jurgen Klopp អាច​នឹង​ត្រឡប់​ទៅ​អតីត​ក្លឹប​ចាស់​មួយ​នេះ​វិញ!!!

Published

on

លោក Jurgen Klopp ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​ហង្សក្រហម Liverpool អាច​នឹង​ចូល​កាន់​តំណែង​មួយ​នៅ Borussia Dortmund បន្ទាប់​ពី​គាត់​ចាកចេញ​ពី​ទឹកដី​អង់គ្លេស (នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់ The Independent)។

យោងតាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា Jurgen Klopp អាច​នឹង​ទទួល​តួនាទី​ក្នុង​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​រចនាសម្ព័ន្ធ​របស់​ក្លឹប Borussia Dortmund ដែល​មិន​មែន​ជា​ការងារ​គ្រូ​បង្វឹក​ឡើយ។ ការ​វិល​ត្រឡប់​​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ​ទៅ Dortmund វិញ ប្រហែល​ជា​មិន​ទាន់​កើត​ឡើង​ភ្លាមៗ​ទេ គឺ​អាចនឹង​នៅ​រដូវក្តៅ​ឆ្នាំ 2025។

គួរ​ដឹង​ផង​ដែរ​ថា Jurgen Klopp ធ្លាប់​ដឹកនាំ Borussia Dortmund ពី​ឆ្នាំ 2008 ដល់ 2015។ ក្នុង​អំឡុង​ពេល​ដឹកនាំ​របស់​គាត់​ជាមួយ​ក្លឹប គាត់​បានជួយ​ក្លឹប​ឲ្យ​ឈ្នះពាន​លីគ​កំពូល Bundesliga 2 ដង និង German Super Cup 1 ក៏​ដូចជា​ពាន​រង្វាន់ German Cup ម្ដង​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២