បាល់ទាត់អន្តរជាតិ
Chelsea ទាក់ទងចង់នាំយក Antonio Conte មកដឹកនាំវិញ
ក្លឹបតោខៀវ Chelsea ត្រូវបានគេអះអាងថា បានទាក់ទងជាមួយលោក Antonio Conte ក្នុងចរចាដើម្បីនាំយកអតីតគ្រូបង្វឹករូបនេះមកដឹកនាំវិញ។ បច្ចុប្បន្នគ្រូបង្វឹកលោក Mauricio Pochettino កំពុងជិតបញ្ចប់រដូវកាលដំបូងរបស់គាត់ក្នុងការដឹកនាំនៅ Stamford Bridge ហើយ តែស្ថានភាពរបស់ក្រុមមិនល្អប្រសើរឡើយ ហើយកំពុងត្រូវបានគេសង្ស័យថា ក្លឹបអាចនឹងបណ្ដេញគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះចេញពីតំណែង។
ទោះបីជាតោខៀវបានឈានដល់វគ្គផ្តាច់ព្រ័ត្រ EFL Cup និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ក៏ដោយ ប៉ុន្តែ Chelsea ស្ថិតនៅចំណាត់ថ្នាក់លេខ 9 ក្នុងតារាង Premier League។ ជាលទ្ធផល ធ្វើឲ្យកៅអីរបស់ Pochettino មានភាពសង្គោះរង្គើរកាន់តែខ្លាំងនៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាគាត់នៅមានកុងត្រាជាមួយក្លឹបរបស់ខ្លួនដល់ឆ្នាំ 2025 ក៏ដោយ។
យោងទៅតាមរបាយការណ៍ចុងក្រោយដែលបានចុះផ្សាយដោយ La Repubblica បានអះអាងថា Chelsea កំពុងព្យាយាមចរចាលើកុងត្រា ក៏ដូចជាលក្ខខណ្ឌផ្សេងៗជាមួយ Antonio Conte និងអ្នកតំណាងរបស់គាត់ ជុំវិញលទ្ធភាពដើម្បីនាំយកគ្រូបង្វឹកវ័យ 54 ឆ្នាំរូបនេះ មកកាន់អតីតក្លឹបចាស់វិញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
អតីតកីឡាករមួយរូបរបស់ Barcelona បន្លំឲ្យប្អូនភ្លោះរបស់ខ្លួនចូលលេងជំនួស ដើម្បីជួយក្រុម!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Man City កំពុងស្វែងរកឱកាសលក់ខ្សែប្រយុទ្ធស្លាប Jack Grealish
-
បាល់ទាត់អន្តរជាតិ2 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa