បាល់ទាត់អន្តរជាតិ
Lionel Messi ដាក់លក្ខខណ្ឌមួយ បើ PSG ធ្វើបាន នោះគាត់នឹងបន្តកុងត្រាថ្មី

តារាឆ្នើមរបស់អាហ្សង់ទីន Lionel Messi បានផ្តល់ជម្រើសដ៏ពិបាកមួយសម្រាប់ក្លឹបបច្ចុប្បន្នរបស់គាត់ Paris Saint-Germain ដែលត្រូវតែធ្វើឲ្យបាន មុនពេលគាត់សម្រេចចិត្តចុះហត្ថលេខាលើកុងត្រាថ្មី ដើម្បីបន្តនៅទឹកដីបារាំងបន្តទៀត។
កន្លងមក កីឡាករវ័យ 35 ឆ្នាំរូបនេះ និងក្លឹបយក្សបារាំង PSG ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីជាមួយគ្នារួចហើយ អំពីការសម្រេចចិត្តបន្តកុងត្រាថ្មី ប៉ុន្តែមិនមានអ្វីជាការបង្ហាញផ្លូវការណ៍នៅឡើយទេ។ PSG មានជម្រើសក្នុងការបន្តកុងត្រាជាមួយ Messi រយៈពេល 1 ឆ្នាំ រឺផ្តល់ឲ្យគាត់នូវកុងត្រាថ្មីជាមួយជម្រើសក្នុងការបន្តវារយៈពេលយូរបន្ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ Sportskeeda បានរាយការណ៍ថា អ្នកតំណាងរបស់ Messi បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ក្លឹបយក្សបារាំង Paris Saint-Germain ថា Lionel Messi នឹងមិនព្រមទទួលយកកុងត្រាថ្មី ដែលមានប្រាក់ខែតិចជាង Kylian Mbappe ដូចបច្ចុប្បន្នឡើយ។
យ៉ាងណា គេបានដឹងថា នៅពេលនេះ Paris Saint-Germain មិនព្រមធ្វើតាមការទាមទាររបស់ Lionel Messi នោះទេ មានន័យថា គាត់នឹងមានភាគរយខ្ពស់ ក្នុងការចាកចេញពីទឹកដីបារាំង។ គួររំលឹកផងដែរថា Lionel Messi បានផ្ទេរពី Barcelona ទៅ PSG ក្នុងខែមករា ឆ្នាំ 2021 ហើយចាប់តាំងពីពេលនោះមកគាត់បានបង្ហាញខ្លួន 64 ប្រកួតឲ្យ PSG ដោយស៊ុតបញ្ចូលទីបាន 29 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 32 ដង។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ16 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi