បាល់ទាត់អន្តរជាតិ
Thiago Silva សម្រេចចិត្តវិលត្រឡប់ទៅលេងនៅប្រទេសកំណើតរបស់ខ្លួនវិញ
ក្លឹប Fluminense FC នឹងចុះហត្ថលេខាលើ Thiago Silva នៅចុងបញ្ចប់នៃរដូវកាលខាងមុខ។ ខ្សែការពារចាស់វស្សារូបនេះ នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ពេលដែលគាត់ផុតកុងត្រាជាមួយតោខៀវ Chelsea នារដូវក្ដៅនេះ (នេះបើយោងតាមសេចក្ដីរាយការណ៍របស់លោក Fabrizio Romano)។
សំណើររបស់ក្លឹប Fluminense FC បានដាក់មកឲ្យ Thiago Silva ពិចារណាកាលពីសប្ដាហ៍មុន បន្ទាប់ពីកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ប្រកាសចាកចេញពី Chelsea ជាផ្លូវការណ៍។ កិច្ចព្រមព្រៀងពាក្យសម្ដីរវាង Thiago Silva និងក្លឹប Fluminense កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយអ្វីៗហាក់ដំណើរការទៅដោយភាពវិជ្ជមាន។
កិច្ចព្រមព្រៀងនៃការចុះហត្ថលេខាលើ Thiago Silva ពីសំណាក់ក្លឹប Fluminense មានរយៈពេល 1 ឆ្នាំប៉ុណ្ណោះ គឺមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2026 (នេះបើតាម Globo បានរាយការណ៍)។ គួររំលឹកផងដែរថា Fluminense គឺជាអតីតក្លឹបចាស់ដែលស្ថិតនៅក្នុងប្រទេសប្រស៊ីលរបស់ Thiago Silva ដែលគាត់បានចាកចេញពីទីនោះតាំងពីឆ្នាំ 2009។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como