បាល់ទាត់អន្តរជាតិ
Bayern Munich ចាប់អារម្មណ៍លើ Sadio Mane ខណៈដែលកុងត្រាជាមួយ Liverpool ជិតផុតកំណត់
ក្លឹបហង្សក្រហម Liverpool នៅតែមានទំនុកចិត្តថា Sadio Mane នឹងបន្តកុងត្រាថ្មីនៅរដូវក្តៅនេះបន្តទៀត បើទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបយក្សនៅ Bundesliga គឺ Bayern Munich ក៏ដោយ។
កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ 30 ឆ្នាំរូបនេះ នឹងផុតកំណត់នៅឆ្នាំ 2023 ប៉ុន្តែ Sadio Mane បានឲ្យដឹងថា គាត់នឹងត្រូវរង់ចាំរហូតដល់រដូវក្តៅដើម្បីរៀបចំបន្តកុងត្រាថ្មី។
របាយការណ៍ពីប្រទេសអាឡឺម៉ង់បានប្រាប់ថា Bayern Munich កំពុងឆ្លៀតឱកាស ដើម្បីមានជំនួបមួយរវាងភ្នាក់ងាររបស់ Mane និងប្រធានផ្នែកកីឡារបស់ក្លឹប FC Bayern Munich លោក Hasan Salihamidzic តែមិនមានការសន្ទនាជាផ្លូវការជាមួយ Liverpool នោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពជាច្រើនបានលើកឡើងថា Sadio Mane នឹងមិនមានភាពស្ទាក់ស្ទើរក្នុងការបន្តកុងត្រាជាមួយ Liverpool នោះឡើយ ដោយគាត់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅ Anfield នៅរដូវក្តៅនេះ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Robin van Persie ក្លាយជាគ្រូបង្វឹករបស់ក្លឹប Heerenveen នៅលីគកំពូលហូឡង់
-
បាល់ទាត់អន្តរជាតិ1 day ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
Liverpool ប្រកាសពីការចាកចេញរបស់ខ្សែការពារចាស់វស្សា Joel Matip