Connect with us

បាល់ទាត់អន្តរជាតិ

ញញឹម​បិទ​មាត់​មិន​ជិត!!! Sadio Mane រៀប​ការ​​ភរិយា​ថ្មី វ័យ 19 ឆ្នាំ

Published

on

អតីត​កីឡាករ​ឆ្នើម​របស់​ក្លឹប​ហង្សក្រហម Liverpool គឺ​ខ្សែប្រយុទ្ធ Sadio Mane បាន​រៀបការ​ជា​មួយ​ដៃគូ​ថ្មី​របស់​គាត់​ដែល​មាន​ឈ្មោះ​ថា Aisha Tamba។ អ្នក​ទាំងពីរ​បាន​រៀបការ​នៅ​ខែមករា ដើម​ឆ្នាំ 2024 ដោយ​ពិធី​មង្គលការ​នោះ​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន​នៅ​ប្រទេស​កំណើត​របស់​គាត់ គឺ​សេណេហ្គាល់។

ភរិយា​របស់ Mane គឺ​អ្នក​នាង Aisha Tamba បច្ចុប្បន្ន​មាន​អាយុ​ទើប​តែ 19 ឆ្នាំ​ប៉ុណ្ណោះ ហើយ​ពួក​គេ​បាន​រៀប​ការ​ដោយ​ធ្វើ​តាម​បែប​ពិធី​ប្រពៃណី​មួយ​របស់​សាសនា​អ៊ីស្លាម។ យ៉ាង​ណា​មិញ ឪពុក​ក្មេក​របស់ Sadio Mane និង​ត្រូវ​ជា​ឪពុក​បង្កើត​របស់ Amadou Tamba បាន​បង្ហាញ​ថា កីឡាករ​ឆ្នើម​រូប​នេះ និង​កូនស្រី​របស់គាត់​មិន​ដែល​បាន​ណាត់​ជួប​គ្នា​ពី​មុន​មក​ឡើយ មុន​ពេល​ដែល​ពួកគេ​រៀបការ។

គេ​បាន​ដឹង​ថា Aisha Tamba នឹង​ក្លាយ​ជា​គូ​ជីវិត​ដ៏​យូរ​អង្វែងរបស់ Sadio Mane ខណៈ​ដែល​បច្ចុប្បន្ន​កីឡាករ​របស់​ក្លឹប Al Nassr រូប​នេះ ក៏​មាន​វ័យ 31 ទៅ​ហើយ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ Aisha Tamba ជា​នារី​សាមញ្ញ​ម្នាក់ ហើយ​ក៏​មិន​មែន​ជា​នារី​ដែល​មាន​កេរ្តិ៍​បោះ​សម្លេង ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូច​ភរិយា​របស់​កីឡាករ​ល្បីៗ​ផ្សេង​ទៀត​ឡើយ។​

ប្រភព: Thesun

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២