បាល់ទាត់អន្តរជាតិ
ការប្រកួតក្រុមធំៗ ក្នុងពានរង្វាន់ FA Cup នៅរំលងអាធ្រាតនេះ!!!
នៅរាត្រីនេះ គឺជារាត្រីនៃការប្រកួត FA Cup ដែលជាការប្រកួតជុំទី 4។ សម្រាប់ជំនួបក្រុមដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺនៅម៉ោង 2:45 នាទីរំលងអាធ្រាតរវាង Chelsea និង Aston Villa ដែលការប្រកួតនឹងប្រព្រឹត្តិទៅនៅកីឡដ្ឋាន Stamford Bridge។ យើងអាចវិនិច្ឆ័យឃើញថា Chelsea ហាក់ដូចជាមានប្រៀបជាងបន្តិច ដោយសារតែប្រកួតក្នុងដីរបស់ខ្លួន។
ការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតនៅ FA Cup ជុំទី 4 នេះ គឺមាន់ខ្នាយមាស Tottenham Hotspur នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមការពារតំណែងជើងឯក Manchester City។ ថ្វីត្បិតតែជាការប្រកួតក្នុងដីរបស់ខ្លួនពិតមែនប៉ុន្តែ Tottenham Hotspur បានបាត់បង់កីឡាករឆ្នើមមួយរូបគឺ Son Heung-min ដែលកំពុងជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិនៅក្នុងព្រឹត្តិការណ៍ AFC Asian Cup។
សម្រាប់ក្លឹបមេឃខៀវ Manchester City ពួកគេមានប្រៀបជាងក្រុមផ្សេងៗទាំងអស់របស់អង់គ្លេស ព្រោះមិនមានកីឡាករសំខាន់ណាម្នាក់ត្រូវជាប់ទៅលេងឲ្យក្រុមជម្រើសជាតិឡើយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែបម្រើតម្លៃ 60 លានផោន របស់ហង្សក្រហម Liverpool
-
បាល់ទាត់អន្តរជាតិ2 days ago
Roma ត្រៀមទិញផ្ដាច់កុងត្រារបស់ខ្សែការពារស្លាប Angelino
-
បាល់ទាត់អន្តរជាតិ3 days ago
Newcastle រៀបចំផែនការដេញថ្លៃលើអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal