បាល់ទាត់អន្តរជាតិ
Man City ទម្លាក់ Chelsea និងឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត FA Cup (មានវីដេអូ)
ក្លឹបមេឃខៀវ Manchester City ដែលជាក្រុមការពារតំណែងជើងឯក FA Cup បានឡើងមកកាន់វគ្គផ្ដាច់ព្រ័តជាថ្មីម្ដងទៀត បន្ទាប់ពីជ័យជម្នះ 1-0 ទៅលើក្លឹបតោខៀវ Chelsea កាលពីម្សិលមិញនេះ ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើឡើងនៅកីឡដ្ឋាន Wembley។
ក្រុមរបស់លោក Pep Guardiola ទើបនឹងបានខកចិត្តកាលពីប៉ុន្មានថ្ងៃមុននៅក្នុងការប្រកួត UEFA Champions League ទល់នឹង Real Madrid។ ទោះជាយ៉ាងណា ពួកគេកំពុងសម្លឹងមើលឱកាសនៅក្នុងដៃ ដែលជាការឈ្នះពាន FA Cup និងពាន Premier League។
ងាកមកមើលការប្រកួតរវាង Man City និង Chelsea ដំបូងឡើយ តោខៀវមានឱកាសស៊ុតបញ្ចូលទីជាញឹកញាប់ ជាពិសេសបាល់ដាច់មាត់ ប៉ុន្តែគួរឲ្យសោកស្ដាយដែលខ្សែប្រយុទ្ធរបស់ពួកគេ Nicolas Jackson ធ្វើមិនបានល្អ។ ជាចុងក្រោយ ពួកគេបានភ្លាត់របូត 1 គ្រាប់នៅចុងម៉ោងនាទីទី 84 ដែលជាការស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធស្លាប Bernardo Silva។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como