Connect with us

បាល់ទាត់អន្តរជាតិ

Arsenal បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​ឲ្យ​ទៅ​មើល​ទម្រង់​លេង​របស់ Xavi Simons

Published

on

យោងតាម​សេចក្ដី​រាយការណ៍​ចុង​ក្រោយ​មួយ បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើងធំ Arsenal បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​ឲ្យ​ទៅមើល​ពី​ទម្រង់​លេង​របស់​កីឡាករ​ក្លឹប Paris Saint-Germain គឺ​ខ្សែប្រយុទ្ធ Xavi Simons ដែល​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​ទៅ​ទឹកដី​អាឡឺម៉ង់​ជា​មួយ RB Leipzig។

កីឡាករ​វ័យ 20 ឆ្នាំ​រូប​នេះ​មាន​ភាព​លេចធ្លោរ​ជា​ខ្លាំង សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​រដូវកាល​មុន 2022-2023 ដែល​គាត់​បាន​ខ្ចី​ជើង​ទៅ​ក្លឹប PSV Eindhoven ដោយ​ស៊ុត​បញ្ចូលទី​បាន 22 គ្រាប់ និង Assists 12 ដង ក្នុង​ការ​បង្ហាញ​ខ្លួនសរុប 48 ប្រកួត។ យ៉ាង​ណា​កាល​ពី​ដើម​រដូវកាល​នេះ PSG បាន​បន្ត​ឲ្យ​គាត់​ខ្ចី​ជើង​ទៅ RB Leipzig ហើយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហូឡង់​រូប​នេះ នៅ​តែ​មាន​ភាព​លេច​ធ្លោរ​ដដែល ខណៈ​ដែល​បច្ចុប្បន្ន គាត់​បាន​រួម​ចំណែក​ជាមួយ​ការ​ស៊ុត​បញ្ចូល​ទី​ចំនួន 7 គ្រាប់ និង Assists 9 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 29 ប្រកួត។

Xavi Simons បាន​ក្លាយ​ជា​ចំណែក​មួយ​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ RB Leipzig ឡើង​មក​កាន់​កាប់​តំណែង​លេខ 4 ក្នុង​តារាង Bundesliga នៅ​ពេល​នេះ។ ស្រប​ពេល​ជា​មួយ​នឹង​ទម្រង់​លេង​របស់​ខ្សែប្រយុទ្ធ​រូប​នេះ​កំពុង​លេច​ធ្លោរ​ខ្លាំង​នោះ Arsenal ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​ក្លឹប​មួយ​ក្នុង​ចំណោម​ក្លឹប​ជា​ច្រើន​ទៀត​ដែល​ចង់​បាន Xavi Simons។

ដោយ​ឡែក​នៅ​ពេល​នេះ ពត៌មាន​ច្បាស់ការណ៍​បាន​បង្ហាញ​ឲ្យ​ដឹង​ថា Arsenal កំពុង​ត្រៀម​គោលដៅ​ចរចា​ជាមួយ PSG សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ Simons។ ក្លឹប​កាំភ្លើង​ធំ ក៏​ទើប​នឹង​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ឲ្យ​ទៅ​មើល​កីឡាករ​លេច​ធ្លោរ​មួយ​ចំនួន​នៅ Bundesliga កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ក្នុង​នោះ​រួម​មាន​ទាំង Xavi Simons ផងដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២