Connect with us

បាល់ទាត់អន្តរជាតិ

Alejandro Balde អាច​នឹង​អវត្តមាន​រហូត​ដល់​ចប់​រដូវកាល ​ដោយ​សារ​របួស

Published

on

ការ​បង្ហាញ​សមត្ថភាព​នៅ​រដូវកាល​នេះ​របស់ Alejandro Balde អាច​នឹង​ត្រូវ​បញ្ចប់ បន្ទាប់​ពី​គាត់​បាន​រងរបួស​សរសៃ​ពួរ​ពេល​ប្រកួត​ជាមួយ Athletic Bilbao កាល​ពី​ម្សិលមិញ​នេះ ក្នុង​ពានរង្វាន់ Copa del Rey។ យោងតាម​របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា Barcelona បារម្ភ​ខ្លាច​ខ្សែការពារ​ឆ្វេង​រូប​នេះ មាន​របួស​ធ្ងន់​ហើយ​ត្រូវ​ទទួល​ការ​វះកាត់ ដែល​អាច​ធ្វើ​ឲ្យ​គាត់​ខកខាន​មិន​បាន​ចូលលេង​រយៈពេល 4 ខែ។

យ៉ាង​ណា​មិញ Alejandro Balde ត្រូវ​បាន​ប្ដូរ​ចេញ​តាំង​ពី​តង់ទី 1 នៃ​ការ​ប្រកួត Copa del Rey វគ្គ 8 ក្រុម​ចុងក្រោយ​របស់ Barcelona ទល់​នឹង Athletic Bilbao ដោយ​សាររបួស ហើយពេល​នោះ គ្រូ​បង្វឹក​បាន​ប្រើប្រាស់​​ជំនួស​ដោយ​កីឡាករ​វ័យ​ក្មេង Hector Fort។

មក​ទល់​នឹង​ពេល​នេះ Barcelona មិន​​ទាន់​ចេញ​ព័ត៌មាន​ថ្មី​អំពី​របួស​របស់​គាត់​​ទេ ដោយ​ក្លឹប​បាន​និយាយ​ថា នៅ​តែ​សិក្សា​មើល​ថា តើ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​​គួរ​ទទួល​ការ​វះកាត់ រឺ​អត់។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២