បាល់ទាត់អន្តរជាតិ
Paul Merson ទស្សន៍ទាយថា បិសាចក្រហមនឹងធ្វើឲ្យ Man City ឈឺចាប់នៅវគ្គផ្ដាច់ព្រ័ត FA Cup

អតីតវីរបុរសរបស់ក្រុមកាំភ្លើងធំ Arsenal លោក Paul Merson បានទស្សន៍ទាយថា ក្លឹបបិសាចក្រហម Manchester United អាចធ្វើឲ្យ Manchester City ឈឺចាប់ នៅពេលដែលក្រុមទាំងពីរប៉ះគ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នាចុងសប្តាហ៍នេះ ដែលធ្វើឡើងនៅកីឡដ្ឋាន Wembley។
មុនការប្រកួតមកដល់ មានការព្យាករណ៍របស់លោក Paul Merson ដោយគាត់បានលើកឡើងថា៖ “ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ជាឱកាសតែមួយគត់ដែល Manchester United អាចបញ្ឈប់គូប្រជែងក្នុងលីគរបស់ពួកគេ មិនឲ្យឈ្នះពានបីក្នុងមួយរដូវកាលបាន។ ខ្ញុំគិតថា ពួកគេមានឱកាស ក្នុងការធ្វើរឿងដ៏មិនគួរឲ្យជឿមួយនេះ”។
Paul Merson បានបន្ថែមទៀតថា៖ “ក្លឹបបិសាចក្រហម Manchester United មានអាវុធគ្រប់យ៉ាង ដើម្បីបង្កររបួសស្នាមដល់ Manchester City ហើយក្រុមរបស់លោក Pep Guardiola នឹងទទួលរងបរាជ័យ… Manchester United នឹងមានទម្រង់លេងដូច Roma ម្សិលមិញ ប៉ុន្តែពួកគេមានកីឡាករល្បឿនលឿនដែលអាចវាយបកវិញប្រកបដោយគុណភាព”។
ប្រភព: Dailypost NG