Connect with us

បាល់ទាត់អន្តរជាតិ

Carlo Ancelotti និយាយ​បែប​នេះ ពេល​ដឹង​ថា Xavi បន្ត​នៅ​ដឹកនាំ Barcelona

Published

on

លោក Carlo Ancelotti ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​អធិរាជស Real Madrid បាន​បញ្ចេញ​មតិ​យោបល់​មួយ​ចំនួន​ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​ស្នាក់​នៅ Barceona បន្ត​ទៀត​របស់​លោក Xavi Hernandez។ ថ្វីត្បិត​តែ​ជា​ក្លឹប​គូ​ប្រជែង​នឹង​គ្នា​ក៏​ដោយ ប៉ុន្តែ Carlo Ancelotti ហាក់​បង្ហាញ​សុទិដ្ឋិនិយម និង​ការ​យល់​ឃើញ​ល្អៗ​ពាក់ព័ន្ធ​នឹង Xavi។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ខែ​មករា ដើម​ឆ្នាំ​កន្លង​ទៅ គ្រូ​បង្វឹក​របស់​ក្លឹប Barcelona លោក Xavi Hernandez បាន​ប្រកាស​ពី​ការ​ចាក​ចេញ​ពី​ក្លឹប​របស់​ខ្លួន​​នៅ​ចុង​រដូវ​កាល​នេះ។ ប៉ុន្តែ​ក្រោយ​មក​ទៀត គ្រូ​បង្វឹក​រូប​នេះ​បាន​ផ្លាស់​ប្តូរ​ការ​សម្រេច​ចិត្ត​របស់​គាត់ ហើយ​នឹង​បន្ត​ធ្វើ​ការ​ជាមួយ Barcelona នៅ​រដូវកាល​ក្រោយ​ទៀត។

ក្រោយ​ដឹង​ថា Xavi នឹង​បន្ត​នៅ​ដឹកនាំ Barcelona បន្ត​ទៀត Carlo Ancelotti បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា Xavi ធ្វើ​បាន​ល្អ​នៅ Barcelona វា​ហាក់​ដូចជា​ខ្ញុំ ដែល​បាន​សម្រេច​ចិត្ត​ត្រឹមត្រូវ​ក្នុង​ការ​ស្នាក់​នៅ​ក្លឹប​របស់​ខ្លួន។ យើង​ត្រូវ​គោរព​ចំពោះ​ការ​ផ្លាស់ប្តូរ​គំនិត​របស់​មនុស្ស​ម្នាក់ ព្រោះ​វាមិន​មែន​ជា​កិច្ចព្រមព្រៀង​ជាក់លាក់​នោះ​ទេ។ តើ​ខ្ញុំ​បាន​ផ្លាស់​ប្តូរ​គំនិត​​ប៉ុន្មាន​ដង ក្នុងអាជីព​របស់​ខ្ញុំ។ យ៉ាង​ណា នោះ​នៅ​តែ​ត្រូវ​បាន​អនុញ្ញាត”។

ប្រភព: Plaantik

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២