បាល់ទាត់អន្តរជាតិ
តោខៀវ Chelsea នឹងត្រូវបង្ខំចិត្តលក់ខ្សែបម្រើឆ្នើមមួយរូបនៅរដូវក្ដៅនេះ!!!

នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ យើងនឹងអាចឃើញការចាកចេញរបស់តារាឆ្នើមមួយរូបរបស់ក្លឹបតោខៀវ Chelsea។ ដើម្បីតម្រូវទៅតាមគោលការណ៍យុត្តិធម៌ផ្នែកហិរញ្ញវត្ថុ ក្លឹបយក្សរបស់អង់គ្លេសមួយនេះ ត្រូវការលក់កីឡាករដែលមានតម្លៃខ្លួនខ្ពស់គួរសមម្នាក់ ហើយនោះគឺជា Conor Gallagher។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងចាកចេញពី Stamford Bridge នៅមុនរដូវកាលក្រោយចាប់ផ្ដើម ខណៈដែលការចរចាររបស់ Chelsea ក្នុងការបន្តកុងត្រាថ្មីជាមួយខ្សែបម្រើ Conor Gallagher ក៏បានឈានដល់ការជាប់គាំងផងដែរ ហើយបើយោងតាម Football Insider បានអះអាងថា កីឡាករវ័យ 24 ឆ្នាំរូបនេះ នឹងចាកចេញនៅទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។
បន្ថែមផ្សេងទៀត រដូវក្តៅនេះនឹងក្លាយជាឱកាសតែមួយគត់ក្នុងការលក់ Conor Gallagher ខណៈកុងត្រារបស់គាត់នៅមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2025 បើមិនដូច្នេះទេ កុងត្រារបស់ខ្សែបម្រើឆ្នើមរូបនេះប្រាកដជាផុត ហើយចាកចេញដោយគ្មានតម្លៃខ្លួន។
ប្រភព: Dailysports