បាល់ទាត់ជាតិ
វិសាខាប្រកាសតែងតាំងបេក្ខភាពគ្រូបង្វឹកថ្មីលោក Simon Mcmenemy

ក្លឹបនៅលីគកំពូលកម្ពុជាវិសាខា (Visakha FC) បានប្រកាសតែងតាំងបេក្ខភាពគ្រូបង្វឹកថ្មីជាជនជាតិស្កុតឡេនគឺលោក Simon Mcmenemy។ យ៉ាងណាមិញគ្រូបង្វឹករូបនេះជាគ្រូបង្វឹកម្នាក់ដែលមានអាជ្ញាប័ណ្ណ UEFA Pro ផងដែរ។
ដោយឡែកលោក Simon Mcmenemy ជាអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិហ្វីលីពីន កាលពីឆ្នាំ 2010 និងជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ីកាលពីឆ្នាំ 2019។ សមិទ្ធិផលដ៏ល្អបំផុតរបស់គាត់ គឺការឈ្នះពាន Liga 1 របស់ឥណ្ឌូណេស៊ីនៅរដូវកាលឆ្នាំ 2016-2017 ជាមួយក្លឹប Bhayangkara FC។
គ្រូបង្វឹកវ័យ 45 ឆ្នាំរូបនេះ ធ្លាប់ទទួលបានការងារដំបូងរបស់ខ្លូនក្នុងវិស័យបាល់ទាត់ជាមន្ត្រីម្នាក់នៅក្លឹប Brighton។ គាត់ ក៏ធ្លាប់ជាជំនួយការគ្រូបង្វឹកនៃក្រុមបាល់ទាត់ Worthing ដែលជាអតីតក្លឹបដែលខ្លួនធ្លាប់លេងកាលពីនៅជាកីឡាករផងដែរ។
ប្រភព: ASEAN FOOTBALL
-
បាល់ទាត់អន្តរជាតិ15 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi