បាល់ទាត់អន្តរជាតិ
Kevin De Bruyne រកបានគ្រាប់បាល់តែតបញ្ចូលទីជាលើកដំបូង ក្នុងការប្រកួត Premier League
ក្លឹបមេឃខៀវ Manchester City បានធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Brighton សម្រាប់ការប្រកួតជុំទី 29 នៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League កាលពីរំលងអាធ្រាតយប់មិញនេះ។ ដោយឡែក Man City បានទទួលលទ្ធផលដ៏ល្អលើសការរំពឹងទុក ដែលពួកគេបានលុត Brighton 4-0។
ងាកមកមើលការប្រកួតរវាងក្រុមទាំងពីរ Man City រកបានគ្រាប់បាល់បើកឆាក នៅនាទីទី 17 ដែលជាការតែតបញ្ចូលទីដ៏ល្អពី Kevin De Bruyne និងសហការបញ្ជូនបាល់ពីស្លាបស្ដាំ Kyle Walker។ គួរឲ្យចាប់អារម្មណ៍ផងដែរសម្រាប់គ្រាប់បាល់នេះ ដោយវាជាគ្រាប់បាល់ប្រើក្បាលតែតលើកដំបូងបំផុតរបស់កីឡាករសញ្ជាតិបែលហ្ស៊ិក Kevin De Bruyne គិតចាប់តាំងពីពេលគាត់បានប្រកបអាជីពបាល់ទាត់នៅ Premier League។
គិតមកទល់នឹងពេលនេះ ខ្សែបម្រើឆ្នើម Kevin De Bruyne ស៊ុតបញ្ចូលទីបាន 68 គ្រាប់ ក្នុងការបង្ហាញខ្លួន 255 ប្រកួតនៅ Premier League ប៉ុន្តែសម្រាប់គ្រាប់បាល់ប្រើក្បាល ទើបតែមាន 1 គ្រាប់ដែលគាត់ធ្វើបានកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ គួរដឹងផងដែរថា កីឡាករដែលមានចំនួនគ្រាប់បាល់តែតបញ្ចូលទីច្រើនជាងគេនៅ Premier League គឺអតីតវីរបុរសបាល់ទាត់ Peter Crouch ដែលតែតបានរហូតដល់ 53 គ្រាប់។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត