Connect with us

បាល់ទាត់អន្តរជាតិ

Unai Emery ត្រៀម​នាំ​យក​អតីត​កូន​ក្រុម​មួយ​រូប​របស់​ខ្លួន​ទៅ​កាន់ Aston Villa

Published

on

គ្រូបង្វឹក​បច្ចុប្បន្ន​របស់​ក្លឹប Aston Villa គឺ​លោក Unai Emery ត្រូវ​បាន​គេ​ដឹង​ថា កំពុង​សម្លឹង​មើល​ខ្សែបម្រើ​ឆ្នើម​មួយ​រូប​ដែល​ធ្លាប់​ជា​អតីត​កូន​ក្រុម​របស់​ខ្លួន។ យ៉ាង​ណា​មិញ​កីឡាករ​ដែល​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ចង់​ចុះ​ហត្ថលេខា​នាំ​មក​នោះ​គឺ Alex Baena។

យោងតាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ TBR Football បាន​ឲ្យ​ដឹង​ថា លោក Unai Emery បាន​ចាប់អារម្មណ៍​លើ​ខ្សែបម្រើ Alex Baena របស់​ក្លឹប Villarreal ដែល​គាត់​បាន​ដឹង​សមត្ថភាព​របស់​កីឡាករ​ឆ្នើម​រូប​នេះ​យ៉ាង​ច្បាស់ ព្រោះ​ពួក​គេ​ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​គ្នា​កាល​នៅ Villarreal។

Alex Baena គឺ​ជា​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​យុវជន​ថ្នាល​របស់​ក្លឹប Villarreal នេះ​ផ្ទាល់​តែ​ម្ដង ហើយ​បច្ចុប្បន្ន​គេ​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ក្លឹប​របស់​ខ្លួន។ គេ​បាន​ដឹង​ថា Emery បាន​ណែនាំ​ឲ្យ​ចុះ​ហត្ថលេខា​លើ Baena ភ្លាមៗ​បន្ទាប់​ពី​គាត់​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Aston Villa ក្នុង​ខែ​តុលា ឆ្នាំ 2022 ហើយ​ពេញ​មួយ​ឆ្នាំ​កន្លះ​មក​នេះ ក្លឹបបាន​តាម​ឃ្លាំមើល​ទម្រង់​លេង​របស់​កីឡាករ​រូបនេះ​រហូត​មក។ ខ្សែបម្រើ​វ័យ 22 ឆ្នាំ​រូបនេះ​អាច​នឹង​មាន​តម្លៃ​ខ្លួន​រហូត​ដល់ 50 លានអឺរ៉ូ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២