Connect with us

បាល់ទាត់អន្តរជាតិ

Ryan Gravenberch សម្រេច​ចិត្ត​ចូលរួម​ជាមួយ Liverpool និង​បដិសេធ​សំណើរ​របស់ Man United

Published

on

ខ្សែបម្រើ Ryan Gravenberch របស់​ក្លឹប Bayern Munich ពេញចិត្ត​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​ហង្សក្រហម Liverpool ជាង​ការ​ផ្ទេរ​ទៅ​ចូលរួមជា​មួយ​បិសាចក្រហម Manchester United ខណៈ​ដែល​ពេល​នេះ​ក្រុម​របស់​លោក Jurgen Klopp កំពុង​បើក​ការពិភាក្សា​ជាមួយ​ក្លឹប​ម្ចាស់​ជើង​ឯក Bundesliga ទាក់ទង​នឹង​ការ​ចុះ​ហត្ថលេខា​កីឡាករ​ឆ្នើម​រូប​នេះ។

យ៉ាង​ណា​មិញ Gravenberch ចង់​ចាកចេញ​ពី Bayern Munich ឲ្យ​បាន​មុន​ថ្ងៃ​កំណត់​នៃ​ទីផ្សារ​ផ្ទេរ​កីឡាករ​រដូវក្ដៅ​នេះ​បិទ។ កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ បាន​ជួប​ការ​លំបាក​ក្នុង​ការ​ប្រជែង​តំណែង​លេង​ឲ្យ​បាន​ទៀងទាត់​នៅ Bayern Munich ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​លោក Thomas Tuchel។

ខ្សែបម្រើ​វ័យ 21 ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ Bayern Munich ដោយ​ផ្ទេរ​ពី AFC Ajax កាល​ពី​ឆ្នាំ​មុន​ក្នុង​តម្លៃ​ខ្លួន 18.5 លានអឺរ៉ូ (16 លានផោន)។ ទាំង​ហង្សក្រហម Liverpool និង Manchester United បាន​ទាក់ទង​ទៅ​កាន់​អ្នក​តំណាង​របស់ Gravenberch នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ក្លឹប Premier League ទាំង​ពីរ​នេះ​មិន​ទាន់​ដាក់​សំណើ​ទៅ Bayern Munich នៅ​ឡើយ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បើតាម​របាយការណ៍​ពី The Athletic បាន​អះអាង​ថា ពេលនេះ Liverpool បាន​បើក​ការ​ចរចារ​ជាមួយ Bayern Munich ជុំវិញ​តម្លៃ​ខ្លួន និង​ការ​ចុះហត្ថលេខា​នាំយក Gravenberch មក Anfield ហើយ។

ប្រភព: Dailypost NG

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២