បាល់ទាត់អន្តរជាតិ
តើ Real Madrid នឹងប្រើប្រាស់អ្នកចាំទីរូបណា នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត UEFA Champions League?
បន្ទាប់ពីជ័យជម្នះរបស់ Real Madrid ទៅលើក្លឹបយក្សអាឡឺម៉ង់ Bayern Munich ក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃរដូវកាល 2023/2024 នេះ ពួកគេបានឡើងទៅកាន់ការប្រកួតវគ្គផ្ដាច់ព្រ័តដែលត្រូវជួបជាមួយនឹងក្លឹប Borussia Dortmund។
យ៉ាងណាមិញ ជម្រើសនៃការប្រើប្រាស់អ្នកចាំទីក្នុងការប្រកួតវគ្គផ្ដាច់ព្រ័តរបស់ Real Madrid កំពុងក្លាយជាចម្ងល់ពីអ្នកស្នេហាវិស័យកីឡាបាល់ទាត់។ អ្នកចាំទីសំខាន់ ដែលជាដៃទី 1 របស់ Real Madrid គឺ Thibaut Courtois ហើយគេបានជាសះស្បើយទាំងស្រុងពីរបួសកាលពីពេលថ្មីៗនេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកចាំទីបម្រុងរបស់ក្លឹបគឺ Andriy Lunin ធ្វើបានយ៉ាងល្អ ជាពិសេសនៅក្នុងការប្រកួតជម្រុះ UEFA Champions League ទាំងអស់របស់ពួកគេ។ យោងតាមសារព័ត៌មាន Relevo បានឲ្យដឹងថា លោក Carlo Ancelotti ដែលជាគ្រូបង្វឹករបស់ Real Madrid និងប្រធានក្លឹបលោក Florentino Perez កំពុងសម្លឹងមើលឱកាសកាន់តែខ្ពស់ក្នុងការឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ និងចង់ប្រើប្រាស់ Thibaut Courtois ដែលមានបទពិសោធន៍ច្រើន ក្នុងការប្រកួតធំៗ។ យ៉ាងណា ការសម្រេចចុងក្រោយមិនទាន់ត្រូវបានគេធ្វើឡើងនៅឡើយទេ។
ប្រភព: Dailysports