បាល់ទាត់អន្តរជាតិ
Pepe នឹងចាកចេញពី Porto មកចូលរួមជាមួយ Barcelona នៅរដូវក្ដៅនេះ!!!
ក្លឹបអ្នកមានបុណ្យ Barcelona នៅតែបន្តការរៀបចំផែនការសម្រាប់រដូវកាលក្រោយរបស់ពួកគេ ហើយតាមប្រភពច្បាស់ការណ៍មួយបានលើកឡើងថា ក្លឹបកាតាឡាន់នឹងទទួលបានខ្សែប្រយុទ្ធស្លាបចំណូលថ្មីម្នាក់នៅរដូវក្ដៅនេះ ខណៈដែលពួកគេនឹងមិនជ្រើសយកជម្រើសនៃការទិញ Joao Felix ពី Atletico Madrid នោះឡើយ។
ដូចដែលបានរាយការណ៍ដោយ Mundo Deportivo បានឲ្យដឹងថា ជម្រើសនៃការផ្ទេរសំខាន់ៗសម្រាប់ Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះគឺ Nico Williams របស់ក្លឹប Athletic Bilbao និង Dani Olmo របស់ RB Leipzig។ ផ្សេងពីនេះទៀត Barcelona ក៏បានរកឃើញជម្រើសមួយដែលកាន់តែប្រសើរ គឺជាការផ្ទេរខ្សែប្រយុទ្ធដែលកំពុងឡើងជើង Pepe (Eduardo Cossa) របស់ក្លឹប Porto។
ក្លឹបព័រទុយហ្គាល់ FC Porto បានដាក់តម្លៃលក់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះហើយ គឺប្រមាណជា 25 លានអឺរ៉ូ។ យ៉ាងណាមិញ តម្លៃនេះគឺជាតម្លៃដែលថោកជាងរហូតដល់ 35 លានអឺរ៉ូ ប្រើប្រៀបទៅនឹង Nico Williams រឺ Dani Olmo។ កីឡាករវ័យ 27 ឆ្នាំ Pepe បានចូលរួមជាមួយ Porto ដោយផ្ទេរពី Gremio នៅរដូវក្តៅឆ្នាំ 2021។ ក្នុងរដូវកាលនេះ គាត់ស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 10 ដង ក្នុងការបង្ហាញខ្លួន 47 ប្រកួត។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករឆ្នើម 5 រូប ដែលមិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិបារាំង
-
បាល់ទាត់អន្តរជាតិ2 days ago
ក្រដាសកុងត្រាដំបូងរបស់ Messi ជាមួយ Barcelona ដាក់ដេញថ្លៃបានជិតមួយលានដុល្លារ
-
បាល់ទាត់អន្តរជាតិ2 days ago
មូលហេតុដែល Neymar មិនត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីល