Connect with us

បាល់ទាត់អន្តរជាតិ

Carlo Ancelotti លើក​ឡើង​ថា កូន​ក្រុម​របស់​ខ្លួន​រូប​នេះ នឹង​ឈ្នះ Ballon d’Or

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ក្លឹប​អធិរាជស Real Madrid បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ Bayern Munich ដើម្បី​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត UEFA Champions League។ យ៉ាង​ណា​មិញ Real Madrid កំពុង​សម្លឹងមើល​ការ​ឈ្នះពាន UCL ជា​លើក​ទី 15 ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​របស់​ខ្លួន។

ក្លឹប​អធិរាជ​ស Real Madrid នឹង​ត្រូវ​ជួប​ជាមួយ Dortmund នៅ​វគ្គ​ផ្ដាច់ព្រ័ត ថ្ងៃ​ទី 2 ខែ​ក្រោយ។ ដោយ​ឡែក គេ​បាន​សម្លឹង​មើល​ឃើញ​ថា គុណ​សម្បត្តិ​នៃ​ការ​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត​របស់ Real Madrid បែប​នេះ នឹង​ធ្វើ​ឲ្យ​កីឡាករ​របស់​ពួក​គេ​អាច​ឈ្នះ Ballon d’Or ផង​ដែរ។ ជាក់​ស្ដែង​ក្រោយ​បាន​ទម្លាក់ Bayern Munich ហើយ គ្រូ​បង្វឹក​លោក Carlo Ancelotti បាន​លើក​ឡើង​ថា កូន​ក្រុម​របស់​គាត់​គឺ​កីឡាករ Vini Jr អាច​នឹង​​ឈ្នះ Ballon d’Or នៅ​ឆ្នាំ​នេះ។

យោងតាម​សម្ដី​របស់​លោក Carlo Ancelotti ដែល​បាន​ដក​ស្រង់​ដោយ​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា៖ “អារម្មណ៍​របស់​ខ្ញុំ​គឺ​ថា Vini Jr ជិត​ឈ្នះ Ballon d’Or ហើយ។ អ្វី​ដែល​គាត់​ធ្វើ​នៅ​រដូវកាលនេះ​គឺ ពិត​ជា​អស្ចារ្យ​ណាស់។ គាត់​តែង​តែ​បង្ហាញ​ខ្លួន​លេច​ធ្លោរ ក្នុង​ពេល​វេលា​​សំខាន់”។

ប្រភព: Fabrizio Romano

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២