Connect with us

បាល់ទាត់អន្តរជាតិ

Ronald Koeman ប្រាប់​មូល​ហេតុ​ដែល​មិន​កោះហៅ Ryan Gravenberch ឲ្យ​ចូល​ក្រុម​ជម្រើស​ជាតិ​ហូឡង់

Published

on

លោក Ronald Koeman ដែល​ជា​គ្រូ​បង្វឹក​របស់​​ហូឡង់​បាន​សារភាព​ថា លោក​នៅ​តែ​មាន​ចិត្ត​ខឹង​ចំពោះ Ryan Gravenberch ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ Liverpool ប៉ុន្តែ​គាត់​បានលើក​ឡើង​ថា ការ​វិល​ត្រឡប់​មក​វិញ​សម្រាប់​ខ្សែបម្រើ​កណ្តាល​រូប​នេះ មក​ក្នុង​ក្រុម​ជម្រើសជាតិ​នៅ​តែ​អាច​កើត​ឡើង ក្នុង​ពេល​វេលា​ណា​មួយ​នា​ពេល​អនាគត។

Ryan Gravenberch កាល​ពី​រដូវកាល​មុន 2022-2023 ពេល​នៅ​ជាមួយ Bayern Munich កីឡាករ​វ័យ 21 ឆ្នាំ​រូបនេះ​មិន​សូវ​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ឡើយ។ ជា​លទ្ធផល​គាត់​បាន​ជ្រើសរើស​ដោយ​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ Liverpool ក្នុង​តម្លៃ 34 លានផោន កាល​ពី​ដើម​រដូវកាល​នេះ។

បន្ទាប់​មក Ryan Gravenberch ត្រូវ​បាន​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម 21 ឆ្នាំ (U-21) របស់​ហូឡង់ ប៉ុន្តែ​គាត់​បាន​បដិសេធ​ឱកាស​ក្នុង​ការ​លេង​តំណាង​ឲ្យ​ប្រទេស​របស់​គាត់ ដោយ​បាន​ប្រាប់​ទៅ​សហព័ន្ធ​បាល់ទាត់​ហូឡង់​ថា គាត់​ចង់​​ផ្ដោត​លើ​ការ​លេង​ឲ្យ​ក្លឹប​ថ្មី Liverpool សិន។

ក្នុង​ខណៈ​ពេល​នោះ ការ​សម្រេច​ចិត្ត​របស់​ខ្សែបម្រើ​រូប​នេះ ត្រូវ​បាន​ទទួល​រង​រិះគន់​ដោយ​គ្រូបង្វឹក​ឈុត​ធំ​របស់​ក្រុម​គឺ​លោក Ronald Koeman ផង​ដែរ។ ក្រោយ​មក​ទៀត Ryan Gravenberch ត្រូវ​បាន​ក្រុម​ជម្រើស​ជាតិ​ហូឡង់​លុប​ឈ្មោះ​ចេញ​ទាំងក្នុង​ឈុត​ធំ និង​ឈុត​អាយុ​ក្រោម 21 ឆ្នាំ​របស់​ពួក​គេ ហើយ​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​ក្នុង​ខែ​នេះ គាត់​ក៏​មិន​ត្រូវ​បាន​កោះហៅ​ដូចគ្នា។

សម្ដី​ដែល​បាន​ដកស្រង់​ដោយ​សារព័ត៌​មាន​ហូឡង់ Via Nu.nl លោក Ronald Koeman បាន​និយាយ​ថា៖ “គាត់ (Gravenberch) មិន​ទាន់​បាន​លេង​ច្រើន​នៅ​ឡើយ​ទេ សម្រាប់ Liverpool។ ខ្ញុំ​នៅ​តែ​គិត​ថា គាត់​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​លេង​បាន​ច្រើន​នៅ Liverpool និង​បន្តការ​អភិវឌ្ឍ​ខ្លួន​បន្ត​ទៀត។ បន្ទាប់​​មក​គាត់​នឹង​ក្លាយ​ជា​កីឡាករ​សម្រាប់​​ហូឡង់”។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២